• 2020-02-21 11:41:55
  • បាល់ទាត់

Leicester កំពុង​តែ​ចែចូវ​នាំ​ចូល​ ខ្សែ​បម្រើ​ Liverpool មួ​យ​រូប​

  • 2020-02-21 11:41:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Brendan Rodgers អ្នក​ចាត់​ការ​ក្លឹប​អង់គ្លេស​ Leicester City កំពុង​តែ​ធ្វើ​ការ​ចរចា​ជា​មួយ​អ្នក​តំណាង​របស់​ខ្សែ​បម្រើ​ Liverpool កីឡាករ​ Adam Lallana ដើម្បី​ផ្ទេរ​ខ្សែ​បម្រើ​រូប​នេះ​ មក​កាន់​ក្លឹប​របស់​ខ្លួន​នៅ​ក្នុង​រដូវ​កាល​ក្ដៅ​ខាង​មុខ​នេះ​ បើ​យោង​តាម​ការ​អះអាង​របស់​សារព័ត៌មាន​អង់គ្លេស​ដ៏​ល្បី​ Sky Sports។

មូល​ហេតុ​ដែល​ធ្វើ​អ្នក​ចាត់​ការ​ក្លឹប​ Leicester ​មាន​ចំណាប់​អារម្មណ៍​ទៅ​លើ​ កីឡាករ​វ័យ​ ៣១​ឆ្នាំ​រូប​នេះ​គឺ​ដោយ​សារ​តែ​ ខាង​ក្លឹប​ Liverpool នឹង​មិន​បន្ត​កុងត្រា​ជា​មួយ​ Lallana នា​រដូវកាល​ក្ដៅ​ខាង​មុខ​នេះ​ទេ​ នេះ​បើ​តាម​ការ​ចុះ​ផ្សាយរ​បស់​សារព័ត៌មាន Sky Sports។

បើ​តាម​សារព័ត៌មាន​ដដែល​បាន​ឲ្យ​ដឹង​ថា ខាង​ក្លឹប​ Liverpool ក៏​បាន​បើក​ផ្លូវ​ឲ្យ​ Lallana ​ជ្រើស​ក្លឹប​ដែល​កីឡាករ​រូប​នេះ ចង់​ទៅ​មុន​ពេល​បញ្ចប់​កុងត្រា​ជា​មួយ​ក្លឹប​ផង​ដែរ។

គួរ​បញ្ជាក់​ផង​ដែរ​ ខ្សែ​បម្រើ​ Lallana បាន​ផ្លាស់​មក​លេង​ឲ្យ​ក្លឹប​ Liverpool តាំង​ពី​ឆ្នាំ ២០១៤​មក​ដោយ​ចូល​រួម​លេង​បាន​ ១៧៥​ប្រកួត​និង​ រក​គ្រាប់​បាល់​បាន​ ២២គ្រាប់​៕

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់