• 2020-02-20 11:19:47
  • បាល់ទាត់

តោះ! មើល​សកម្មភាព​​​ហ្វឹកហាត់​ត្រជាក់ភ្នែក របស់​កីឡាករ​បឹង​កេត មុន​ប៉ះ​ក្លឹប​​វិសាខា

  • 2020-02-20 11:19:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ម្ចាស់​ផ្ទះ​បឹងកេត នឹង​ត្រៀម​ទទួល​ក្រុម​ភ្ញៀវ​វិសាខា នៃ​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា Metfone Cambodian League សប្ដាហ៍​ទី២ នា​​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០២០ ​​វេលា​ម៉ោង​ ៣ កន្លះ​នៅ​កីឡដ្ឋាន ខេមបូឌាអ៊ែវេ។

មុន​ការ​ប៉ះ​គ្នា​រវាង​គូ​ពិសេស​នេះ Sabay សូម​បង្ហាញ​​សកម្មភាព​ហ្វឹកហាត់​​ត្រជាក់​ភ្នែក​​ នារសៀលនេះរបស់​ក្លឹប​បឹងកេត​ខ្លះៗ​ដូច​ខាងក្រោម​៖

ការប្រកួត​សប្ដាហ៍​ទី១នៅកីឡដ្ឋាន SRU ក្លឹប​មូលដ្ឋាន​នៅទីក្រុង​​ភ្នំពេញ បឹងកេត បាន​ត្រឹម​ស្មើ ១-១ ជាមួយ​ម្ចាស់​ផ្ទះ Angkor Tiger ប៉ុណ្ណោះ ពោល​គឺ​ចែក​គ្នា​១​ពិន្ទុ​ម្នាក់។ ១គ្រាប់តាម​ស្មើ​​របស់បឹង​កេត ជាគ្រាប់​បាល់​ពិន័យ​១១ម៉ែត្រ រកបាន​ដោយ ម៉ាត់ នូរុណ នៅនាទីទី ៦៧ ខណៈ​ម្ចាស់​រក​បាន​ដោយ YUDAI OGAWA នៅ​នាទីទី ២០។ សូម​រង់ចាំ​មើល​ថា​តើ ក្នុង​សប្ដាហ៍​ទី​២​ ក្លឹបបឹងកេត ឬវិសាខា ជាអ្នក​ធ្វើ​បាន​ល្អជាង។

សូមជម្រាបទស្សនិជន​ផង​ដែរ​ថា ក្នុង​ជំនួប​នេះក្លឹប​ បឹងកេត ដាក់លក់​សំបុត្រ​សម្រាប់​អ្នក​ចូល​ទស្សនា​ ត្រឹម​តែ ២១០០ សំបុត្រ​ប៉ុណ្ណោះ ដោយ​ក្នុង​មួយសំបុត្រ​តម្លៃ ៦ ០០០រៀល។ ដូច្នេះ​សូម​ចូល​រួម​ឱ្យ​បាន​ច្រើន​កុះករ ដើម្បី​គាំទ្រ​លីគ​កំពូល​កម្ពុជា៕

លទ្ធផលសប្ដាហ៍​ទី១

កាលវិភាគ​ការប្រកួត​សប្ដាហ៍​ទី​២ និង​តារាង​ពិន្ទុ

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់