• 2020-02-20 08:09:17
  • បាល់ទាត់

Ronaldo សរសើរ Mbappe ថា​ជា​កីឡាករ​ល្អ​ទាំង​បច្ចុប្បន្ន និង​អនាគត

  • 2020-02-20 08:09:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 20

ចន្លោះមិនឃើញ

តារា​​ល្បី​របស់​ក្លឹប​សេះ​បង្កង Cristiano Ronaldo បាន​ជឿជាក់​និង​សរសើរ Kylian Mbappe ថា​ជា​កីឡាករ​ល្អ​មួយរូប ទាំង​បច្ចុប្បន្ន និង​អនាគត ព្រោះ​តែ​សមត្ថភាព និង​ទេពកោសល្យ​ដ៏​ល្អ​របស់​គេ។

«Mbappe ជា​កីឡាករ​ដ៏​​ល្អ ទាំង​បច្ចុប្បន្ន និង​អនាគត។ គាត់​ជា​កីឡាករ​ដ៏​អស្ចារ្យ លឿន ហើយ​គាត់​នឹង​ក្លាយ​ជា​កីឡាករ​ដ៏​ល្បី នា​អនាគត»។ នេះ​ជា​សម្ដី​របស់ Ronaldo ប្រាប់​ទៅ​កាន់​សារព័ត៌មាន Marca»។

Mbappe បាន​អភិវឌ្ឍ​ខ្លួន​ក្លាយ​ជា​កីឡាករ​​​ឆ្នើម​បំផុត​​១​រូប​លើ​ពិភពលោក បន្ទាប់​ពី​ហក់​ចូល​ក្នុង​ក្រុម Monaco នៅ Ligue 1 ​រដូវ​កាល​ឆ្នាំ ២០១៦-២០១៧។ ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​បារាំង បាន​ឈ្នះ​ World Cup ឈ្នះ Ligue 1 ៣រដូវ​កាល និង​ឈ្នះ​ពាន​ក្នុង​ស្រុក​៣​ទៀត​ឱ្យ​បារាំង, PSG និង Monaco។ ​

ចំណែក Mbappe វិញ​កាល​ពី​ពេល​ថ្មីៗ​នេះ បាន​សារភាព​ថា រូប​​គេ​យក ម្ចាស់​ពាន  Ballon d'Or ៥​សម័យ​កាល Ronaldo ធ្វើ​ជា​គំរូ​មិនមែន Messi ទេ ពេល​ខ្សែ​ប្រយុទ្ធ​រូប​នេះ ចាប់​អាជីព​បាល​ទាត់​។

រដូវកាល​មុន​កីឡាករ​វ័យ​២១​ឆ្នាំ រក​បាន ៣៩គ្រាប់គ្រប់​ការប្រកួត ហើយ​រដូវ​កាល​នេះ រក​បាន​ ២៤គ្រាប់ ហើយ​១៥​គ្រាប់ រក​បាន​នៅ​ Ligue 1លីគកំពូល​របស់​បារាំង៕

ប្រភព៖ Goal ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

មតិយោបល់