• 2020-02-20 03:38:41
  • បាល់ទាត់

ប្រៀប​ធៀប​ស្ថិតិ​ Ronaldo និង​ Messi វគ្គ​១៦​ក្រុម​ UCL ចាំ​មើល​នរណា​ឈ្នះ​

  • 2020-02-20 03:38:41
  • ចំនួនមតិ 24 | ចំនួនចែករំលែក 39

ចន្លោះមិនឃើញ

Cristiano Ronaldo និង​ Lionel Messi គឺ​ជា​កីឡាករ​ល្អ​បំផុត​ពីរ​រូប​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ពាន​រង្វាន់​ទ្វីប​អឺរ៉ុប​ UEFA Champions League។​

ពួកគេ​​​គឺ​ជា​កីឡាករ​តែ​ពីរ​នាក់​គត់​ដែល​ស៊ុត​ Hat-Trick ៨​ដង​ និង​ច្រើន​ជាង​១០០​គ្រាប់​ក្នុង​កម្ម​វិធី​ដ៏​ធំ​នេះ។​ ស្រប​ពេល​ UCL កំពុង​ឈាន​ដល់​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​យើង​ទៅ​មើល​ស្ថិតិ​របស់​ Ronaldo និង​ Messi ថា​តើ​នរណា​ធ្វើ​បាន​ល្អ​ជាង៖​

#១. គ្រាប់​​សរុប​

Messi គឺ​ជា​កីឡាករ​ស៊ុត​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ច្រើន​បំផុត​ចំនួន​២៦​គ្រាប់​ក្នុង​អាជីព​ តាម​ពី​ក្រោយ​ដោយ​ Ronaldo ដែល​មាន​២៣​គ្រាប់​នៅ​ក្នុង​ដៃ។​

#២. គ្រាប់​​គិត​ជា​មធ្យម

Messi បង្ហាញ​ខ្លួន​បាន​២៨​ រក​បាន​២៦​គ្រាប់​គិត​ជា​មធ្យម​ ០,៩៣​គ្រាប់/១​ប្រកួត ខណៈ​ Ronaldo មាន​២៣​គ្រាប់​ក្នុង​៣០​ប្រកួត​ គិត​ជា​មធ្យម ០,៧៧​គ្រាប់/​១​ប្រកួត។​

#៣. ស៊ុត​ចូល​​​ជាប់​ៗ​គ្នា​

Ronaldo ស៊ុត​ចូល​១០​ដង​​ជាប់​គ្នា​នៅ​វគ្គ​១៦​ក្រុម​គិត​ចាប់​ពី​រដូវ​កាល​២០១១-១២ ដល់​រដូវ​កាល​ ២០១៥-១៦ ខណៈ​ Messi ធ្លាប់​ស៊ុត​ចូល​ច្រើន​បំផុត​គឺ​៣​ដង​ជាប់ គ្នា​ប៉ុណ្ណោះ​គឺ​ចាប់​ពី​រដូវ​កាល​២០១៦-១៧ ដល់​ ២០១៧-១៨។​​

#៤.​ ចំនួន​គូ​ប្រកួត​ដែល​ស៊ុត​បញ្ចូល​ទី​

Ronaldo ស៊ុត​ចូល​​១២​ក្រុម​ផ្សេង​គ្នា​នៅ​វគ្គ​នេះ​ ប៉ុន្តែ​រូប​គេ​ខកខាន​ទម្លាយ​ទី​៤​ក្រុម​មាន​ Porto, AC Milan, Lille, និង​ Napoli ស្រប​ពេល​ Messi ស៊ុត​ចូល​១០​ក្រុម​ផ្សេង​គ្នា​ តែ​ខកខាន​ទម្លាយ​ទី​តែ​១​ក្រុម​ប៉ុណ្ណោះ​គឺ​ Liverpool កាល​ពី​រដូវ​កាល​២០០៦-០៧។​ នេះ​និយាយ​តែ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ មិន​រាប់​បញ្ចូល​វគ្គ​ផ្សេង។​

#៥. គ្រាប់​ច្រើន​បំផុត​គិត​ទាំង​ពីរ​ជើង​

Messi ស៊ុត​ចូល​៦​គ្រាប់​គិត​ទាំង​ពីរ​ជើង​ឲ្យ​ Barcelona ទល់​ Bayer Leverkusen កាល​វគ្គ​១៦​ក្រុម​ចុងក្រោយ​រដូវ​កាល​ ២០១១-១២។​ កាល​ណោះ​៥​គ្រាប់​កើត​ឡើង​នៅ​ជើង​ទី​ពីរ​ ធ្វើ​ឲ្យ​រូប​គេ​ជាប់​កំណត់ត្រា​ជា​កីឡាករ​ស៊ុត​បាន​ច្រើន​បំផុត​ក្នុង​១​ប្រកួត​នៅ​ UCL។ Ronaldo ស៊ុត​ចូល​ច្រើន​បំផុត​ទាំង​ពីរ​ជើង​គឺ​​៤​គ្រាប់​​ឲ្យ​ Real Madrid ទល់​នឹង Schalke 04 កាល​ពី​រដូវ​កាល​២០១៣-១៤៕ ​

ប្រភព៖ UEFA អត្ថបទ៖ សៀនហួរ

មតិយោបល់