• 2020-02-20 03:20:12
  • បាល់ទាត់

ខឹង​ចិត្ត​បិទ​មិន​ជាប់​ ខ្សែ​ការពារ West Ham ចាប់​ទាញ​អា​អូន​តូច​របស់ Aguero ពេញ​មួយ​ដៃ

  • 2020-02-20 03:20:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​របស់ West Ham ​កីឡាករ Angelo Ogbonna បាន​គេច​ផុត​ពី​ការ​ពិន័យ​បាល់​ប៉េណាល់ទី អំឡុង​ពេល​ការ​ប្រកួត​​កាល​ពី​យប់​មិញ​ទល់​នឹង Manchester City ក្រោយ​បង្ក​កំហុស​លើ Sergio Aguero។

​សកម្មភាព​ក្នុង​ការ​ប្រកួត​ Aguero ព្យាយាម​អូស​បាល់​ក្នុង​តំបន់​គ្រោះថ្នាក់​​ដើម្បី​ទាញ​ទាត់ ប៉ុន្តែ​ត្រូវ​បាន​រំខាន​ពី Ogbonna ចាប់​ឱប​ពី​ក្រោយ​ធ្វើ​ឲ្យ​វិះ​ដួល​លើ​ស្មៅ។ តាម​វីដេអូ​បង្ហាញ​សកម្មភាព​យឺត​ៗ Ogbonna បាន​ចាប់​ចំ​អាអូន​តូច​របស់ Aguero ពេញ​មួយ​ដៃ។

យ៉ាងណា​តាម​ការ​ពិនិត្យ​របស់ VAR មិន​បាន​ផ្ដល់​បាល់​ពិន័យ​​ទៅ​ឲ្យ City ឡើយ។ បញ្ចប់​ការ​ប្រកួត Man City បាន​យក​ឈ្នះ West Ham ដែល​ជា​ការ​ទាត់​បញ្ចូល​ទី​ដោយ​កីឡាករ Rodri និង Kevin De Bruyne។ ត្បិត​តែ​ឈ្នះ​ក្ដី​ប៉ុន្តែ City នៅ​តែ​​គម្លាត​ក្រោម Liverpool ២២​ពិន្ទុ៕ ​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់