- 2020-02-19 10:23:14
- បាល់ទាត់
Jadon Sancho ត្រូវគេប្រដូចទៅនឹង Neymar Jr. កាលឡើងជើងខ្លាំង
- 2020-02-19 10:23:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Jadon Sancho ត្រូវគេប្រដូចទៅនឹង Neymar Jr. កាលឡើងជើងខ្លាំង
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធអង់គ្លេស Jadon Sancho ត្រូវបាន Owen Hargreaves អតីតខ្សែបម្រើ Bayern Munich និង Man Utd ប្រដូចទៅនឹង Neymar Jr. អំឡុងកីឡាករប្រេស៊ីលរូបនេះឡើងជើងខ្លាំង។
លោក Owen Hargreaves បានប្រាប់ BT Sport ថា៖« ទម្រង់លេងរបស់ Sancho ដូច Neymar ពេលឡើងជើង។ និយាយឱ្យចំគឺមិនអាចមើលរំលងបាន»។
អតីតកីឡាករ Manchester City ឆ្នាំ ២០១១-២០១២ ក៏បានជំរុញឱ្យក្លឹបធំៗនៅ Premier League ចាយលុយលើកីឡាករវ័យ១៩ឆ្នាំរូបនេះដែរ។ ជាក់ស្ដែងបច្ចុប្បន្ន Sancho ត្រូវក្លឹបធំៗនៅអង់គ្លេស២ចាប់អារម្មណ៍ចង់បាន គឺ Man Utd និង Chelsea។
Sancho បានបង្ហាញទម្រង់លេងយ៉ាងល្អ និងត្រូវបានគេប្រៀបធៀបនឹង Neymar ក្រោយអតីតយុវជន Manchester City ជួយឱ្យក្រុមយក្សអាល្លឺម៉ង់ Dortmund ឈ្នះក្នុងដីលើក្រុមមកពីបារាំង PSG ២-១ ជើងទី១វគ្គ១៦ក្រុមចុងក្រោយ នៃពានរង្វាន់ Champoins League កាលពីយប់មិញថ្ងៃអង្គារ។
ទាំង២គ្រាប់របស់ Dortmund រកបានដោយ Erling Haaland នៅនាទី៦៩ ឱ្យម្ចាស់ផ្ទះនាំមុខ១គ្រាប់ មុន Neymar រកបាន១គ្រាប់តាមស្មើនៅនាទីទី៧៥។ ភ្លាមៗនោះដែរ Haaland ដដែល បានថែម១គ្រាប់ទៀតឲ្យ Dortmund ឈ្នះការប្រកួត។ ក្លឹប Dortmund នឹងត្រូវហោះទៅប្រកួតជើងទី២លើទឹកដីបារាំង ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០៕