• 2020-02-19 04:45:15
  • បាល់ទាត់

ញាក់​សាច់ ពេល​ដឹង​ចំនួន​លុយ ដែល Ronaldo ​ឱ្យ​គូ​ដណ្ដឹង​ចាយ​១​ខែ​ៗ? ​

  • 2020-02-19 04:45:15
  • ចំនួនមតិ 139 | ចំនួនចែករំលែក 591

ចន្លោះមិនឃើញ

ប្រភព​គួរ​ឱ្យ​ទុក​ចិត្ត​មួយ បាន​បញ្ជាក់​ថា Cristiano Ronaldo ​បាន​ផ្ដល់​ប្រាក់ ១៥៥ ០០០​ដុល្លារ​ក្នុង​១​ខែ ​ឱ្យ​ទៅ​គូ​ដណ្ដឹង Georgina Rodriguez ​សម្រាប់​ចាយ​វាយ ​ទិញ​របស់​ប្រើ​ប្រាស់។

​Ronaldo ​និង​គូ​ដណ្ដឹង​របស់​គេ ​កំពុង​ស្នាក់​នៅ​ក្រុង Turin ​​ប្រទេស​អ៊ីតាលី ​ជាមួយ​តម្លៃ​ពលកម្ម ៥៤​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ ​សម្រាប់​​ការ​លេង​ឱ្យ​ក្រុម Juventus ។ ​ក្រៅ​ពី​ចំណូល​រាប់​លាន​ពី​ការ​លេង​បាល់​នេះ​ហើយ ​កីឡាករ​លំដាប់​ពិភព​លោក​នេះ ​ទទួល​បាន​ប្រាក់​ជា​ច្រើន​លាន​ដុល្លារ​ទៀត ​ពី​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ​និង​ជំនួញ​របស់​ខ្លួន។ ​

និយាយ​ពី​ជីវិត​គ្រួសារ​វិញ ​គូ​ដណ្ដឹង​របស់​ Ronaldo ​ឈ្មោះ​ថា Georgina Rodriguez ​នៅ​ផ្ទះ ​មើល​កូន​ស្រី​របស់​ពួកគេ​អាយុ​២​ឆ្នាំ ​និង​កូន​ៗ​៣​នាក់​ផ្សេង​ទៀត។ ​កីឡាករ​ជម្រើស​ជាតិ​ព័រទុយហ្គាល់ ​ត្រូវ​បាន​គេ​ដឹង​ថា​បាន​ឱ្យ​ប្រាក់​ទៅ Rodriguez ​សម្រាប់​ចាយ​វាយ​ប្រចាំ​ខែ​ដល់​ទៅ ១៥៥ ០០០​ដុល្លារ​ឯ​ណោះ។ ​ក្រៅ​ពី​បាន​ប្រាក់​ពី Ronaldo ​យ៉ាង​ច្រើន​នេះ​ហើយ ​នារី​វ័យ​២៦​ឆ្នាំ​រូប​នេះ ​ក៏​ទទួល​បាន​ប្រាក់​ពី​ការ​បង្ហោះ​នៅ​លើ​បណ្ដាញ Instagram ​ ១២ ៨៣០​ដុល្លារ ​ក្នុង​ការ​បង្ហោះ​១​លើក​ផង​ដែរ។ ​ចំណូល​បែប​នេះ​ហើយ ទើប​បាន​ជា​ថ្ងៃ​ខួប​កំណើត​របស់ Ronaldo ​នាង​បាន​ទិញ​ឡាន​ថ្មី Mercedes G-Wagon ​តម្លៃ​១៨​ម៉ឺន​ដុល្លារ​ជូន​ទៅ​សំណព្វ​ចិត្ត​បាន។

Rodriguez ​មាន​ប្រវត្តិ​ជា​កូន​អ្នក​មាន​ជីវភាព​លំបាក​មួយ ដែល​មាន​ឪពុក​ជា​អតីត​កីឡាករ​បាល់​អាហ្សង់ទីន ​និង​ម្ដាយ​ជា​ជន​ជាតិ​អេស្ប៉ាញ។ នាង​រស់​នៅ​ភូមិ Jaca ​ភាគ​ខាង​ជើង​នៃ​ប្រទេស​អេស្ប៉ាញ។ កាល​ពី​ក្មេង ​ស្រី​ស្រស់​ម្នាក់​នេះ ​ចូល​ចិត្ត​រាំ ច្រៀង ​ប៉ុន្តែ​ដោយសារ​តែ​គ្រួសារ​មិន​អាច​បញ្ជូន​នាង​ទៅ​សាលា​បាន ទើប​ធ្វើ​ឱ្យ​នាង​ចាប់​អាជីព​ជា​អ្នក​លក់​ខោអាវ​វិញ។ ​ការងារ​ផ្នែក​លក់​ចុង​ក្រោយ គឺ​នៅ​ក្រុមហ៊ុន Gucci ​កន្លែង​ដែល​នាង​បាន​ជួប​ជាមួយ Ronaldo ​។ ​នៅ​គ្រា​នោះ​នាង​ទទួល​បាន​ប្រាក់ ១៨,៥​ដុល្លារ​ប៉ុណ្ណោះ ​ក្នុង​១​ម៉ោង៕

ប្រភព៖ foxsports អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់