• 2020-02-18 10:09:02
  • បាល់ទាត់

មាន​តែ​ម្ដង​ទេ ដែល​ ៥ក្លឹប​មក​ពី​ប្រទេស​តែ​មួយ លេង​នៅ​វគ្គ​ ១៦ក្រុម​ចុង​ក្រោយ UCL

  • 2020-02-18 10:09:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាំង​ពី​ពាន​កំពូល​អឺរ៉ុប​ប្ដូរ​ឈ្មោះ​មក​កាន់ UEFA Champions League មក មាន​តែ​មួយ​លើក​គត់ ដែ​មាន​ក្លឹប​ចំនួន ៥ មក​ពី​ប្រទេស​តែ​មួយ​លេង​នៅ​ក្នុង​វគ្គ ១៦ក្រុម​ចុង​ក្រោយ។

នោះ​គឺ​នៅ​ឆ្នាំ២០១៨ ដែល​កាល​នោះ​ប្រទេស​អង់គ្លេស​មាន​ក្លឹប​រហូត​ដល់​ទៅ​ ៥ បាន​លេង​នៅ UEFA Champions League។ ក្លឹប​ទាំង​ ៥នោះ​គឺ Manchester City, Liverpool, Chelsea, Tottenham Hotspur និង​ក្លឹប Manchester United។

នៅ​កាល​នោះ Manchester United បាន​ឈ្នះ​ពាន UEFA Europa League មួយ​ឆ្នាំ​មុន​គឺ​នៅ​ឆ្នាំ២០១៧។

យ៉ាងណាមិញ នៅ​ឆ្នាំ​នោះ​មាន​តែ​ក្លឹប​អង់គ្លេស​ ២ទេ​បាន​ឡើង​ទៅ​កាន់​វគ្គ​បន្ទាប់​។ ក្លឹប​ទាំង​ពីរ​នោះ​គឺ Manchester City និង​ក្លឹប Liverpool ដែល​បាន​ប៉ះ​គ្នា​នៅ​វគ្គ ៨ក្រុម។

ចុង​ក្រោយ​ Liverpool ឡើង​ទៅ​កាន់​វគ្គ​ផ្ដាច់​ព្រ័ត្រ​ ដោយ​បាន​ជួប​ Real Madrid ប៉ុន្តែ​ជា​អកុសល​ត្រូវ​បាន​បរាជ័យ។

ប្រភព៖ UEFA ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់