• 2020-02-17 08:18:25
  • បាល់ទាត់

Man City ចាប់​ផ្ដើម​ភ័យ​ខ្លួន​ខ្លាច​កីឡាករ​រត់​ចេញ​ពី​ក្លឹប

  • 2020-02-17 08:18:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​របស់​ Manchester City ជឿជាក់​ថា​ លោក Pep Guardiola និង​កីឡាករ​ទាំង​អស់​​នៅ​តែ​បន្ត​តាំង​ចិត្ត​នៅ​ជាមួយ​ក្លឹប ត្បិត​ត្រូវ UEFA​ ពិន័យ​មិន​ឲ្យ​លេង​ពាន​នៅ​អឺរ៉ុប​២​ឆ្នាំ។

លោក Guardiola បាន​និយាយ​ទៅ​កាន់​ក្រុម មុន​ពេល​ហ្វឹកហាត់​កាល​ពី​​ថ្ងៃ​សៅរ៍​ឲ្យ​ផ្ដោត​អារម្មណ៍​​លេង​នៅ Champions League ទល់​នឹង​ Real Madrid ទាំង​អស់​គ្នា។ មូលហេតុ​ដល់​សហព័ន្ធ​បាល់ទាត់​អឺរ៉ុប​ដាក់​ពិន័យ​លើ City ដោយ​សារ​តែ​ពួក​គេ​បាន​លោភ​យ៉ាង​ធ្ងន់ធ្ងរ​នូវ​ច្បាប់​ "តុល្យភាព​ហិរញ្ញ​វត្ថុ"។

ក្លឹប​ជើង​ឯក​របស់ Premier League ​មួយ​នេះ​កំពុង​គ្រោង​ប្ដឹង​​ទល់​វិញ​ជាមួយ UEFA។ ជាមួយ​ក្ដី​បារម្ភ​របស់ City​ ថ្មី​ៗ​នេះ​ខ្សែ​បម្រើ​ប្រយុទ្ធ Bernardo Silva ទើប​តែ​រឭក​ថា គេ​ចង់​ទៅ​លេង​នៅ​ក្លឹប​ចាស់ Benfica​ វិញ ប្រសិន​បើ​ក្លឹប​ចង់​បាន។

ផ្ទុយ​ពី Silva កីឡាករ​អង់គ្លេស​ Raheem Sterling ជា​កីឡាករ​ដំបូង​បាន​ចេញ​និយាយ​ជា​សាធារណៈ​​អំពី​អនាគត​តាំង​ចិត្ត​បន្ត​នៅ​ជាមួយ Man City។ ជា​រឿយ​ៗ Real Madrid តែង​​ប្រឹង​ព្យាយាម​ទាក់ទង Sterling ទៅ​លេង​នៅ​អេស្ប៉ាញ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់