• 2020-02-17 04:03:54
  • បាល់ទាត់

ទិដ្ឋភាព​កីឡាករ Arsenal សប្បាយ​ស្ទើរ​ហោះ ក្រោយ​ក្រុម​ឡើង​មក​លេខ​១០

  • 2020-02-17 04:03:54
  • ចំនួនមតិ 25 | ចំនួនចែករំលែក 38

ចន្លោះមិនឃើញ

ក្លឹប​កាំភ្លើង​ធំ Arsenal បាន​រំកិល​មក​កាន់​លេខ​១០​នៃ​តារាង​ពិន្ទុ Premier League ហើយ បន្ទាប់​ពី​យក​ឈ្នះ Newcastle នៅ Emirates Stadium ៤-០ កាល​ពី​យប់​មិញ។

ទាំង​៤​គ្រាប់​របស់​ Arsenal ធ្វើ​បាន​ដោយ​កីឡាករ​៤​នាក់​ផ្សេង​​គ្នា​ដូច​ជា Aubameyang, Nicolas Pepe, Mesut Ozil និង Lacazette។ ក្រុម​លោក Mikel Arteta ស្គាល់​ជាតិ​ឈ្នះ​តែ​៧​ដង​គត់​នៅ​រដូវ​កាល​នេះ និង​​ស្មើ​ដល់​ទៅ​១៣​ប្រកួត​ឯណោះ។

លទ្ធផល​នេះ Arsenal បាន​ឡើង​មក​កាន់​លេខ​១០ គម្លាត​តែ​មួយ​ពិន្ទុ​ប៉ុណ្ណោះ​ពី​ក្រុម​លេខ​៩ Manchester United។ ត្បិត​តែ​ក្រុម​លេង​មិន​សូវ​ជោគជ័យ​រដូវ​កាល​នេះ​ តែ​កីឡាករ​របស់ Arsenal ហាក់​បង្ហាញ​ពី​ក្ដី​រីករាយ សើច​សប្បាយ​សម្រាប់​ការ​ឈ្នះ​លើ Newcastle៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់