• 2020-02-17 03:31:16
  • បាល់ទាត់

Son សាង​បាន​កំណត់ត្រា​ខ្លាំង​មួយ​នៅ PL មិន​ទាន់​មាន​កីឡាករ​អាស៊ី​ណា​ម្នាក់​ធ្វើ​បាន​ដូច

  • 2020-02-17 03:31:16
  • ចំនួនមតិ 9 | ចំនួនចែករំលែក 35

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​របស់ Spurs កីឡាករ​ Heung-min Son បាន​ក្លាយ​ជា​កីឡាករ​អាស៊ី​ដំបូង​រក​បាន​៥០​គ្រាប់​នៅ Premier League ក្រោយ​ជួយ​ក្រុម​ឈ្នះ Aston Villa ៣-២ កាល​ពី​យប់​មិញ។

គ្រាប់​បាល់​ទី​៥០​របស់ Son កើត​ឡើង​​​នៅ​ចុង​​វគ្គ​ទី​មួយ​ជួយ Spurs នាំមុខ​ ២-១។ នៅ​ម៉ោង​បន្ថែម​៩០​បូក​កីឡាករ​សញ្ជាតិ​កូរ៉េខាងត្បូង​អាច​រក​បាន​១​គ្រាប់​បន្ថែម​ទៀត​ដែល​ជា​គ្រាប់​ទី​៥១​ និង​នាំ​ក្រុម​ទទួល​បាន​ជ័យជម្នះ​ឡើង​មក​លេង​៥​នៃ​តារាង​ពិន្ទុ Premier League។

២​គ្រាប់​បន្ថែម កីឡាករ​វ័យ​២៧​ឆ្នាំ​រក​បាន​​៩​គ្រាប់​ហើយ​​ក្នុង​រដូវ​កាល​នេះ ហើយ​ក៏​បាន​ក្លាយ​ជា​កីឡាករ​អាស៊ី​ដំបូង​ដែល​អាច​រក​បាន​៥០​គ្រាប់​នៅ​លីគ​កំពូល​របស់​អង់គ្លេស។ Son បង្ហាញ​វត្តមាន​១៥១​ប្រកួត​នៅ PL មាន​ន័យ​ថា ​គិត​ជា​មធ្យម​រៀងរាល់​៣​ប្រកួត​គេ​រក​បាន​១​គ្រាប់។

គិត​ពី​អតីត​កាល​ Park Ji-sung របស់ Manchester United រក​បាន​តែ​១៩​គ្រាប់​ប៉ុណ្ណោះ ក្នុង​ការ​លេង​១៥៤​នៅ Premier League។ Ki Sung-yueng អតីត​កីឡាករ​របស់ Newcastle រក​បាន​១៥​គ្រាប់ និង Shinji Okazaki មាន​តែ​១៤​គ្រាប់​ប៉ុណ្ណោះ៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់