• 2020-02-17 03:06:52
  • បាល់ទាត់

Man City អាច​បាត់​បង់​ពាន​ Premier League ឆ្នាំ​២០១៤​មួយ​ទៀត​​ឲ្យ​ទៅ​ LFC

  • 2020-02-17 03:06:52
  • ចំនួនមតិ 27 | ចំនួនចែករំលែក 92

ចន្លោះមិនឃើញ

Manchester City កំពុង​មាន​រឿង​ចម្រូងចម្រាស​​ក្រោយ​ល្មើស​ច្បាប់​តុល្យភាព​ហិរញ្ញវត្ថុ​យ៉ាង​ធ្ងន់ធ្ងរ​របស់​សហព័ន្ធ​បាល់ទាត់​ទ្វីប​អឺរ៉ុប​ហៅ​កាត់​ថា​ UEFA។

ក្រុម​មាន​មូលដ្ឋាន​នៅ​ទីក្រុង​មេនឆេសស្ទ័រ​ ប្រទេស​អង់គ្លេស​ ត្រូវ​ព្យួរ​មិន​ឲ្យ​លេង​ពាន​ទ្វីប​អឺរ៉ុប​២​ឆ្នាំ​ក្រោយ​រង​ការ​ចោទ​ប្រកាន់​ថា​បាន​ចាយ​លុយ​ហួស​កម្រិត​​ដើម្បី​ទិញ​យក​កីឡាករ​ថ្លៃ​ៗ​លើស​ចំណូល​ដែល​ក្លឹប​ទទួល​បាន​ ​ដែល​ប្រការ​នេះ​នាំ​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​មិន​ស្មើ​ភាព​។​

នេះ​គ្រាន់​តែ​ជា​ការ​ពិន័យ​របស់​ UEFA ប៉ុណ្ណោះ​ បច្ចុប្បន្ន​ City កំពុង​ប្រឈម​មុខ​នឹង​ការ​ពិន័យ​របស់​សហព័ន្ធ​បាល់ទាត់​អង់គ្លេស​មួយ​ទៀត​ ធ្វើ​ឲ្យ​ក្លឹប​អាច​ត្រូវ​កាត់​ពិន្ទុ​រដូវ​កាល​ក្រោយ​ ឬ​ត្រូវ​ដកហូត​​ពាន​ Premier League ដែល​ពួក​គេ​ឈ្នះ​​កាល​ពី​ឆ្នាំ​២០១៤​ឲ្យ​ទៅ​ Liverpool វិញ​ ជា​ឆ្នាំ​ដោយ​ក្លឹប​រង​ការ​សង្ស័យ​ថា​បាន​​ចាប់​ផ្ដើម​ល្មើស​នឹង​ច្បាប់៕ ​

ប្រភព៖ Premier League អត្ថបទ៖ សៀនហួរ

មតិយោបល់