• 2020-02-16 14:11:56
  • បាល់ទាត់

ជើងឯកទូទាំង​ប្រទេសឆ្នាំចាស់ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ​ A គ្រងជើង​ឯក​មណ្ឌល​កំពត

  • 2020-02-16 14:11:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយបង្ហាញ​ថ្មី​ជើង​រយៈ​ពេល​ ២​ថ្ងៃ នៅ​មណ្ឌល​កំពត ក្រុម​ជើងខ្លាំងស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ A ពិត​ជា​ធ្វើ​បាន​​ល្អ​ ដោយអាចការ​ពារ​តំណែង​ជើង​ឯក​​ពានរង្វាន់​ដ៏​អស្ចារ្យ​ Tiger Street Football 2020 មណ្ឌលជាប់​សមុទ្រ ខេត្តកំពត ក្រោយ​​បំបាក់​ក្រុមក្ដាម​ថ្ម B ក្នុង​លទ្ធផល​ ៣-១ វគ្គ​ផ្ដាច់ព្រ័ត្រមុននេះ។

ទិដ្ឋភាពប្រកួតល្ងាចមិញ

៣ គ្រាប់​របស់​ស្នងការ​ដ្ឋាននគរបាល​ខេត្ត​ព្រះសីហនុ A ធ្វើ​បាន​សម្រេចក្រោមថ្វី​ជើងកីឡាករ ថៃ ចំរ៉ុង នៅ​តង់​ទី​១​ មុន​គ្រាប់​បាល់​តាម​ស្មើរបស់ ក្ដាម​ថ្ម B ដោយ​ខ្សែ​ប្រយុទ្ធ​មុត​ស្រួចពាក់​លេខ​៧ ក្លូន មីតូ។ កាន់​តែ​ជក់​ចិត្ត​ស្លុង​អារម្មណ៍ក្នុង​តង់​ទី​២ ព្រោះ​ក្រុម​ទាំង​ពីរប្រឹង​សម្រុក​គ្នា​ទៅ​វិញ​ទៅ​មកសឹង​ដក​ដង្ហើម​មិន​ទាន់ ប៉ុន្តែ​យ៉ាងណាកីឡាករ​ខ្សែការពារដែលមានមាឌធំគឺលោក តារា បាន​ស៊ុត​២​គ្រាប់​បន្ថែម​ទៀត នាំឱ្យ​ក្រុម​​ជើង​ឯក​ទូទាំង​ប្រទេស Tiger Street Football 2019 យក​ឈ្នះ​​ក្នុង​លទ្ធផល​ទាំង​២តង់ ៣-១។

ទិដ្ឋភាពប្រកួតល្ងាចមិញ

ដោយ​ឡែក​ក្រុមជក់​ចិត្ត​មួយ​គូ​ទៀត Jack Sport A បាន​បំបាក់​ក្រុម Taxas LT ក្នុង​លទ្ធផល ៣-១ ដណ្ដើម​យកចំណាត់​ថ្នាក់​លេខ ៣ ។ ការ​ប្រកួត​ជម្រុះ​ពាន​រង្វាន់ Tiger Street Football 2020 នៅ​​មណ្ឌល​កំពត​ នេះយក​តែ ​៦​ក្រុម​ ប៉ុណ្ណោះដើម្បី​ឡើង​ទៅ​​ប្រកួត​ជម្រុះ​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ភ្នំពេញ​ នា​ថ្ងៃ​ទី​២៩ ខែ​កុម្ភៈ ដល់​ថ្ងៃ​ទី១ ខែ​មីនា​ ឆ្នាំ​ ២០២០​ ខាង​មុខ។ ខាង​ក្រោម​នេះជា​ក្រុម​ទាំង​ ៦ ដែល​បាន​ឡើង​ទៅប្រកួត និង​ប្រាក់​រង្វាន់​ទទួល​បាន​តាម​ចំណាត់​ថ្នាក់៖

ទិដ្ឋភាពប្រកួតល្ងាចមិញ

១. ជើងឯក ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ A (ទទួល​បាន​ប្រាក់​រង្វាន់ ១ ៥០០​ដុល្លារ)

២. ជើងឯក​រង ក្ដាម​ថ្ម B (ទទួល​បាន​ប្រាក់​រង្វាន់ ១ ០០០​ដុល្លារ)

៣. លេខ​៣ បាន​លើ Jack Sport A (ទទួល​បាន​ប្រាក់​រង្វាន់ ៥០០​ដុល្លារ)

៤. លេខ​៤ បាន​លើ Texas LT (ទទួល​បាន​ប្រាក់​រង្វាន់ ២០០​ដុល្លារ)

៥. លេខ៥ បាន​លើ OSAKHO FC B (បាន​ឱកាសឡើងទៅវគ្គ​ផ្ដាច់ព្រ័ត្រនៅភ្នំពេញ)

៦. លេខ​៦ បាន​លើ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ C (បាន​ឱកាសឡើងទៅវគ្គ​ផ្ដាច់ព្រ័ត្រនៅភ្នំពេញ)

ទិដ្ឋភាពប្រកួតល្ងាចមិញ

មណ្ឌល​បន្ទាប់​ពី​ខេត្ត​កំពត​គឺ៖

មណ្ឌល តាកែវ

  • តាកែវ​ ព្រៃវែង ​ស្វាយរៀង​ ដាក់​ពាក្យ​នៅ​មណ្ឌល​ ខេត្ត​តាកែវ

  • ឈប់​ទទួល​ពាក្យ ថ្ងៃ​ទី​១៩ កុម្ភៈ​ ២០២០

  • ប្រកួត​ថ្ងៃ​ទី​២២,២៣ កុម្ភៈ​ ២០២០​

មណ្ឌល ភ្នំពេញ

  • កណ្ដាល​ ភ្នំពេញ ដាក់​ពាក្យ​នៅ​មណ្ឌល​ រាជធានី​ភ្នំពេញ​

  • ឈប់​ទទួល​ពាក្យ ថ្ងៃ​ទី​២៣ កុម្ភៈ ២០២០

  • ប្រកួត​ថ្ងៃ​ទី​២៦,២៧,២៨ កុម្ភៈ ២០២០

ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ភ្នំពេញ​ ប្រាក់​រង្វាន់​សរុប​៥ម៉ឺនដុល្លារ​ ធ្វើ​នៅ​កោះ​ពេជ្រ ​នៅ​ថ្ងៃ​ទី​ ២៩​ កុម្ភៈ ​ដល់​ថ្ងៃ​ទី១​ មីនា ​ឆ្នាំ២០២០៕​

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់