/5e49025c5a7c1_1581843000_medium.jpg)
- 2020-02-16 08:59:37
- បាល់ទាត់
គិតទៅអ្នកខេត្តកំពត គាំទ្រខ្លាំងមិនថាបាល់ទាត់ពេលថ្ងៃ ឬប្រគំតន្ត្រីពេលយប់នោះទេ
- 2020-02-16 08:59:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គិតទៅអ្នកខេត្តកំពត គាំទ្រខ្លាំងមិនថាបាល់ទាត់ពេលថ្ងៃ ឬប្រគំតន្ត្រីពេលយប់នោះទេ
ចន្លោះមិនឃើញ
បន្ទាប់ពីបញ្ចប់ការប្រកួតពេញមួយថ្ងៃទី១ កាលពីម្សិលមិញនេះគឺមានយុវជនគាំទ្របាល់ទាត់ Tiger Street Football 2020 ខ្លាំងតែម្ដង ពោលរកកន្លែងអង្គុយចង់មិនបាន ខណៈយប់ឡើងវិញមានប្រជាពលរដ្ឋកកកុញនៅកន្លែងប្រគំតន្ត្រី។
ការបង្ហាញខ្លួនលើកទី១ នៅមណ្ឌលខេត្តកំពត នៃព្រឹត្តិការណ៍បាល់ទាត់ Tiger Street Football 2020 ពិតជាកក្រើក និងឆក់យកអ្នកគាំទ្របានច្រើនមែនទែននៅថ្ងៃទី១ ម្សិលមិញនេះ។ គេឃើញមានប្រជាពលរដ្ឋច្រើន ជាពិសេសយុវជន និងក្រុមគ្រួសារកីឡាករផ្ទាល់មកលើកទឹកចិត្តក៏ដូចជាមកទស្សនាការព្រឹត្តិការណ៍ដែលមិនធ្លាប់មាននេះ។
ចំណែកការប្រគំតន្ត្រីវិញក៏មិនធម្មតាដែរ មានអ្នកចូលរួមច្រើន និងពេញកកកុញនៅតំបន់ជាប់មាត់ព្រែកកំពតតែម្ដង។ ម្នាក់ៗមានចិត្តសប្បាយរីករាយជាមួយការប្រគំតន្ត្រីដែលមានសុទ្ធតែតារាចម្រៀងល្បីៗនៅកម្ពុជា ព្រមទាំងរីករាយនិងការដើរទិញសម្ភារប្រើប្រាស់ផ្សេងៗដែលបងប្អូនអាជីវករ រួមទាំងអ្នកលក់ម្ហូបអាហារជាច្រើនកំពុងរង់ចាំតាមដងផ្លូវ។
សម្រាប់ថ្ងៃនេះជាថ្ងៃផ្ដាច់ព្រ័ត្រ នៃការប្រកួតស្វែងរកជើងខ្លាំងចំនួន ៦ក្រុម មណ្ឌលកំពត បានឡើងទៅរាជធានីភ្នំពេញ នាចុងខែកុម្ភៈ និងថ្ងៃទី១ ខែមីនា ២០២០ ខាងមុខនេះ។ រាត្រីទី២ នេះក៏មានការប្រគំតន្ត្រី និងផ្សាយផ្ទាល់តាមទូរទស្សន៍រស្មីហង្សមាសផងដែរ។ ចំពោះតារាចម្រៀងដែលត្រូវសម្ដែងយប់នេះរួមមាន ព្រាប សុវត្ថិ សុខ ស្រីនាង វី ឌីណែត និងតារាល្បីឈ្មោះជាច្រើននាក់ទៀត។ កម្មវិធីប្រគំតន្ត្រីខាងលើនេះនឹងចាប់ផ្ដើមឡើងពីម៉ោង ៨យប់តទៅ ទីកន្លែងជាប់មាត់ស្ទឹងកំពត៕