/5e488b245f3dc_1581812460_medium.jpg)
- 2020-02-16 00:26:41
- បាល់ទាត់
ទើបតែខែកុម្ភៈសោះ Liverpool កក់បានកៅអី Champions League ឆ្នាំក្រោយបាត់
- 2020-02-16 00:26:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទើបតែខែកុម្ភៈសោះ Liverpool កក់បានកៅអី Champions League ឆ្នាំក្រោយបាត់
ចន្លោះមិនឃើញ
ហង្សក្រហម Liverpool កក់បានកៅអីនៅវគ្គចែកពូល UEFA Champions League នៅរដូវកាល ២០២០/២១ ក្រោយពីឈ្នះក្លឹប Norwich ក្នុងលទ្ធផល ១-០ កាលពីថ្ងៃសៅរ៍កន្លងទៅ។
ការឈ្នះនេះធ្វើឲ្យ Liverpool មាន ៧៦ពិន្ទុក្នុងដៃ ដោយឃ្លាតពីក្រុមលេខ ២ Manchester City ចំនួនរហូតដល់ទៅ ២៥ពិន្ទុ ហើយជាពិសេសឃ្លាតពីក្រុមលេខ ៤ Chelseaដល់ទៅ ៣៥ពិន្ទុឯណោះ ដែលជាហេតុធ្វើឲ្យធានាបាននូវកៅអី Champions League នៅរដូវកាលក្រោយ។
បើនិយាយពីរឿង Champions League នៅក្នុងរដូវកាលនេះដែរ Liverpool នឹងត្រូវប៉ះជាមួយ Atletico Madrid ក្នុងវគ្គ ១៦ក្រុមចុងក្រោយ ដែលនឹងត្រូវលេងនៅសប្ដាហ៍ក្រោយ។
យ៉ាងណាមិញ Liverpool ឈ្នះតែ ៥ប្រកួតទៀតទេ អាចមានវាសនាលើកពានលីគកំពូលអង់គ្លេសជាលើកដំបូងក្នុងរយៈពេល ៣០ឆ្នាំ៕