• 2020-02-15 12:35:54
  • បាល់ទាត់

ក្រុម ​ពូថៅ​ហោះ​ លត់ ​ក្រុម​នាគរាជ​ ២-១​ បន្ត​ដំណើរ​ទៅ​ប្រកួត​ទី២​ស្អែក​នៅមណ្ឌល​កំពត​

  • 2020-02-15 12:35:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ ពូថៅ​ហោះ​ បន្ត​ដំណើរ​ទៅ​ជុំ​ទី២​ទៀត​ហើយ​ បន្ទាប់​ពី​យក​ឈ្នះ​ក្រុម​នាគរាជ​ ដោយ​លទ្ធផល​ ២-១​ ល្ងាច​មិញ​នេះ ​នៃ​ថ្ងៃ​បើក​ឆាក​ប្រកួត​ជម្រុះ​នៅ​មណ្ឌល​ខេត្ត​កំពត​ ពាន​រង្វាន់​ Tiger Street Football 2020។​

កីឡាករក្រុមពូថៅហោះ

ការ​ប្រកួត​ជម្រុះ​នៅ​ថ្ងៃ​ទី១​ ក្នុង​មណ្ឌល​ខេត្ត​កំពត​នេះ​បាន​បញ្ចប់​ទៅ​ ក្រោយ​ចំណាយ​ពេល​ពេញ​មួយ​ថ្ងៃ​ និង​ត្រូវ​ជា​៣៦​ប្រកួត​រួច​មក។​ សម្រាប់​ក្រុម​ពូថៅ​ហោះ​ ដែល​បាន​ប្រកួត​រសៀល​ថ្ងៃ​មិញ​នេះ​ក្នុង​ជុំ​ទី១​របស់​ខ្លួន​នោះ​ គឺ​ធ្វើ​បាន​ល្អ​ដោយ​អាច​យក​ឈ្នះ​លើ​ក្រុម​នាគរាជ​ ២-១​ នៅ​ម៉ោង​បន្ថែម​សល់​គ្នា​តែ​២នាក់។​

ក្រុមពូថៅហោះ(អាវស្វាយ)

ពូថៅ​ហោះ​ ស្ទើរ​តែ​និង​ធ្លាក់​ទៅ​ហើយ​ដោយ​សារ​តែ​ ក្រុម​នាគរាជ​ ព្រោះ​ត្រូវ​គេ​នាំ​មុខ​មុន​ ១-០​ ប៉ុន្តែ​ខ្លួន​បាន​ស្វែង​រក​គ្រាប់​បាល់​បាន​១គ្រាប់​វិញ​ ធ្វើ​ឲ្យ​ការ​ប្រកួត​បន្ត​ដំណើរ​ដោយ​លទ្ធផល​ ១-១។​ ការ​ប្រកួត​ឈាន​ដល់​ម៉ោង​បន្ថែម​១នាទី​ និង​ដក​កីឡាករ​ចេញ​ ១នាក់​ លទ្ធផល​នៅ​តែ​ស្មើ​ ១-១​ ដដែល​ខណៈ​ការ​បន្ថែម​ម៉ោង​ឈាន​ដល់​លើក​ទី២​ ដក​កីឡាករ​១នាក់​ទៀត​ចេញ​សល់​តែ​៣នាក់​ទើប​ក្រុម​ពូថៅ​ហោះ​ អាច​ស៊ុត​ចូល​១គ្រាប់​ទៀត​ និង​បញ្ចប់​ការ​ប្រកួត​ភ្លាមៗ​តែ​ម្ដង។​

ក្រុមពូថៅហោះ(អាវស្វាយ)

ក្រុម​បាល់ទាត់​ ពូថៅ​ហោះ​ នឹង​ត្រូវ​ប្រកួត​ជុំ​ទី២​ របស់​ខ្លួន​នៅ​ថ្ងៃ​ស្អែក​នេះ​ ដោយ​ប៉ះ​ជា​មួយ​ក្រុម​ Jack Sports A។​ ការ​ប្រកួត​ជម្រុះ​រក​ជើងឯក​មណ្ឌល​ខេត្ត​កំពត​ នេះ​ធ្វើ​ឡើង​រយៈពេល​២ថ្ងៃ​ គឺ​ចាប់​ពី​ថ្ងៃ​ទី១៥​ ដល់​ទី១៦​ ទើប​បញ្ចប់។​ សម្រាប់​មណ្ឌល​ខាង​លើ​នេះ​គឺ​តម្រូវ​យក​ក្រុម​ខ្លាំង​ចំនួន​ ៦​ ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ទូទាំង​ប្រទេស​នៅ​ថ្ងៃ​ទី២៩ ​កុម្ភៈ​ និង​ទី១​ មីនា​ ២០២០​ ឯ​រាជធានី​ភ្នំពេញ។​

ក្រុមពូថៅហោះ(អាវស្វាយ)
  • ជយលាភី​មណ្ឌល​ខេត្ត​កំពត​នេះ​នឹង​ទទួល​បាន​ប្រាក់​រង្វាន់៖​

ក្រុម​ឈ្នះ​លេខ១​ ទទួល​បាន​ប្រាក់​រង្វាន់​ ១​ ៥០០ដុល្លារ​

ក្រុម​ឈ្នះ​លេខ២​ ទទួល​បាន​ប្រាក់​រង្វាន់​ ១​ ០០០​ដុល្លារ​

ក្រុម​ឈ្នះ​លេខ៣​ ទទួល​បាន​ប្រាក់​រង្វាន់​ ៥០០​ដុល្លារ​

ក្រុម​ឈ្នះ​លេខ៤​ ទទួល​បាន​ប្រាក់​រង្វាន់​ ២០០​ដុល្លារ​

លទ្ធផលចប់ការប្រកួត

មណ្ឌល​បន្ទាប់​ពី​ខេត្ត​កំពតគឺ៖

មណ្ឌល តាកែវ

តាកែវ​ ព្រៃវែង ​ស្វាយរៀង​ ដាក់​ពាក្យ​នៅ​មណ្ឌល​ ខេត្ត​តាកែវ

ឈប់​ទទួល​ពាក្យ ថ្ងៃ​ទី​១៩ កុម្ភៈ​ ២០២០

ប្រកួត​ថ្ងៃ​ទី​២២,២៣ កុម្ភៈ​ ២០២០​

មណ្ឌល ភ្នំពេញ

កណ្ដាល​ ភ្នំពេញ ដាក់​ពាក្យ​នៅ​មណ្ឌល​ រាជធានី​ភ្នំពេញ​

ឈប់​ទទួល​ពាក្យ ថ្ងៃ​ទី​២៣ កុម្ភៈ ២០២០

ប្រកួត​ថ្ងៃ​ទី​២៦,២៧,២៨ កុម្ភៈ ២០២០

ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ភ្នំពេញ​ ប្រាក់​រង្វាន់​សរុប​៥ម៉ឺនដុល្លារ​ ធ្វើ​នៅ​កោះ​ពេជ្រ ​នៅ​ថ្ងៃ​ទី​ ២៩​ កុម្ភៈ ​ដល់​ថ្ងៃ​ទី១​ មីនា ​ឆ្នាំ២០២០៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់