• 2020-02-14 10:54:51
  • បាល់ទាត់

Zidane បរ​ឡាន​ប៉ះ​ តែ​ម្ចាស់​ឡាន​ឆ្លៀត​សុំ​ Selfie សិន​ មុន​ត​ថ្លៃ​គ្នា

  • 2020-02-14 10:54:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​បង្គោល​ក្លឹប Real Madrid លោក Zinedine Zidane បាន​ជាប់​ពាក់ព័ន្ធ​នឹង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ អំឡុង​ពេល​ធ្វើ​ដំណើរ​ទៅ​កាន់​ជំរំ​ហ្វឹកហាត់​ កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន។

ភាគី​ពាក់ព័ន្ធ​ក្នុង​ហេតុការណ៍​នោះ លោក Ignacio Fernandez បាន​ប្រាប់​វិទ្យុ​ក្នុង​ស្រុក​មួយ​ថា ឡាន​របស់​លោក ត្រូវ​បាន​បុក​ដោយ​ឡាន​របស់ Zidane ក្រោយ​ពេល​ដែល​លោក​ចាប់​ហ្វ្រាំង​ខ្លាំង​ពេក នៅ​ពេល​បត់​ចូល​រង្វង់​មូល។

លោក​ស្មាន​ថា ឡាន​ដែល​បុក​លោក ជិះ​គេច​បាត់​ទៅ​ហើយ ប៉ុន្តែ​ពេល​លោក​ចុះ​មើល​ស្ថានភាព លោក​ក៏​ឃើញ​ Zidane។ លោក​និយាយ​កំប្លែង​ថា លោក​សុខ​ចិត្ត​ដូរ​ឡាន​គ្នា ជាមួយ Zidane មុន​នឹង​ប្រាប់​ពី​អត្តសញ្ញាណ ហើយ​ក៏​ថត Selfie នៅ​ពេល​នោះ​តែ​ម្ដង។

លោក Fernandez បាន​ចាត់​ទុក​ថា Zidane ជា​មនុស្ស​មាន​សណ្ដាប់ធ្នាប់​ល្អ​មួយ​រូប។

ឡាន​របស់ Zidane គឺ Audi Rs6 ដោយ​មើល​ទៅ​បែក​ស្តុប​មុខ​មួយ​ចំហៀង ពេល​ប៉ះ​ឡាន Audi Q4 ​របស់ Fernandez ដែល​កំប៉ឺត​ខាង​ក្រោយ​រាង​ធ្ងន់​ដែរ៕

ឡាន​របស់ Fernandez
ឡាន​របស់ Zidane

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់