• 2020-02-14 04:03:07
  • បាល់ទាត់

លេង​ជាមួយ Messi មិន​ឆ្អែត Rakitic ចង់​លេង​ជាមួយ Ronaldo វិញ​​ម្ដង

  • 2020-02-14 04:03:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ivan Rakitic បាន​បង្ហាញ​ពី​ចិត្ត​ខ្លួន​ថា ចង់​លេង​ជាមួយ ​Cristiano Ronaldo ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប Juventus។

ខ្សែ​បម្រើ​របស់ Barcelona​ រូប​នេះ​មាន​ការ​ទាក់ទង​ខ្លាំង​ក្នុង​ការ​ផ្ទេរ​ចេញ​ពី Camp Nou នៅ​ទីផ្សារ​ដោះដូរ​កីឡាករ​​ពីរ​លើក​ចុងក្រោយ​នេះ។ សម្រាប់ Juventus ក៏​​ជា​ក្លឹប​មួយ​ចង់​បាន Rakitic យក​ទៅ​លេង​ផង​ដែរ។

ថ្មី​ៗ​នេះ កីឡាករ​សញ្ជាតិ​ក្រូអាត​បាន​បង្ហាញ​អារម្មណ៍​ថា ខ្លួន​ចង់​លេង​ចាប់​ដៃ​គូ​ជាមួយ Ronaldo។ សាកសួរ​ពី​ការ​ទៅ​ចូលរួម​ជាមួយ Ronaldo មិត្ត​រួម​ជាតិ​របស់ Modric ខាង​លើ​ឆ្លើយ​ថា៖ "ប្រាកដ​ណាស់​ខ្ញុំ​ចង់​លេង​ជាមួយ​ CR7។ គេ​ជា​កីឡាករ​អស្ចារ្យ​ម្នាក់​ក្នុង​ប្រវត្តិសាស្ត្រ"។

ប្រសិន​បើ Rakitic អាច​លេង​ជាមួយ Ronaldo អាច​ថា​ជា​រឿង​ពិសេស​​ក្នុង​ជីវិត ព្រោះ​គេ​បាន​ចំណាយ​ពេល​៦ដូវ​កាល​​ជា​មិត្តរួម​​ក្រុម​នឹង Lione Messi៕​​

ប្រភព៖ Marca ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់