• 2020-02-13 14:03:11
  • បាល់ទាត់

Pep៖ ខ្ញុំ​នឹង​ត្រូវ​បណ្ដេញ​ចេញ​ ប្រសិន​ជា​ក្លឹប​ខ្ញុំ​ចាញ់​ពាន​ Champions Leauge

  • 2020-02-13 14:03:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Pep Guardiola អ្នក​ចាត់​ការ​ក្លឹប​ Manchester City បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​ Sky Sport នា​ពេល​ថ្មីៗ​នេះ​ថា​ លោក​នឹង​អាច​បាត់​បង់​ដំណែង​ជា​អ្នក​ចាត់ការ​ ប្រសិន​ជា​លោក​មិន​អាច​ដណ្ដើម​យក​ពាន​ Champions League បាន​។

លោក​ Guardiola បាន​និយាយ​ថា​ ៖ " ប្រសិន​ជា​ខាង​ក្លឹប​របស់​ខ្ញុំ​មិន​អាច​យក​ឈ្នះ​ក្លឹប​ Real Madrid ក្នុង​ការ​ប្រកួត​យក​ពាន​ Champions League នា​ពេល​ខាង​មុខ​នោះ​ទេ​ ប្រធាន​ក្លឹប​ខ្ញុំ​ ឬ​លេខាធិការ​ផ្នែក​បច្ចេកទេស​របស់​ខ្ញុំ​នឹង​មក​និយាយ​ថា​ លោក​ដឹកនាំ​មិន​ដឹក​នាំ​មិន​បាន​ល្អ​គ្រប់​គ្រាន់​ទេ​។ "

លោក​ Guardiola បាន​បន្ត​ថា​៖ " ក្លឹប​របស់​យើង​ចង់​បាន​ពាន​ Champion League ដូច្នេះ​ហើយ​ខ្ញុំ​ត្រូវ​តែ​បញ្ឈប់​តួនាទី​លោក​ជា​អ្នក​ចាត់ការ​ក្លឹប​នេះ​។ “

គួរ​បញ្ជាក់​ផង​ដែរ​ លោក​ Pep Guardiola បាន​ដឹក​នាំ​ក្លឹប​ Manchester City តាំង​ពី​ឆ្នាំ ២០១៦មក​ដោយ​បាន​ឈ្នះ​ពាន​រង្វាន់​ផ្ទាល់​ខ្លួន​ និង​ដល់​ក្លឹប​មួយ​ចំនួន​​ទៀត​ផង​៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់