• 2020-02-13 13:31:30
  • បាល់ទាត់

Man Utd ដូរ​សណ្ឋាគារ​ភ្លាម ក្រោយ​ដឹង​ថា​ក្លឹប​ចិន​របស់ Benitez ស្នាក់​នៅ​ប៉ុន្មាន​ថ្ងៃ​មុន

  • 2020-02-13 13:31:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Ole Gunnar Solskjaer អ្នកចាត់ការ​​ក្លឹប​ Manchester United និង​កូន​ក្រុម​របស់​​លោក​ បាន​ផ្លាស់​ចេញ​ពី​សណ្ឋាគារ​ Marbellaនា​ប្រទេស​អេស្ប៉ាញ​ភ្លាមៗ​ ក្រោយ​ពេល​ដែល​ក្រុម​ចិន​របស់​លោក Rafael Benitez ស្នាក់​នៅ​កាល​ពី​សប្ដាហ៍​មុន បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន The Sun។

បើ​យោង​តាម​សារព័ត៌មាន​ដដែល​បាន​ឲ្យ​ដឹង​ថា ក្លឹប​ចិន Dalian Yifang លោក Benitez បាន​ស្នាក់​អាស្រ័យ​នៅ​សណ្ឋាគារ​នេះ​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ដែល​ធ្វើ​ឲ្យ​ខាង​ក្លឹប​អង់គ្លេស​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ជំងឺ​ Covid19 ដែល​ជា​ជំងឺ​ផ្លូវ​ដង្ហើម​ថ្មី​បង្ក​ដោយ​វីរុស​កូរ៉ូណា។

បន្ទាប់​ពី​លោក​ Solskjaer និង​កូន​ក្រុម​​របស់​លោក​ចាក​ចេញ​ពី​សណ្ឋាគារ​ Marbella ខាង​ក្រុម​លោក​ Solskjaer ក៏​បាន​សម្រេច​បន្ត​វិស្សមកាល​រដូវ​រងា នៅ​ឯ​សណ្ឋាគារ​ Kempinski ដែល​ស្ថិត​នៅ​ទីក្រុង​តាម​បណ្ដោយ​មាត់​សមុទ្រ​ នា​ប្រទេស​អេស្ប៉ាញ​។

Manchester United នឹង​ត្រលប់​មក​កាន់​ទីលាន​ប្រកួត​វិញ​នៅ​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ដោយ​នឹង​ត្រូវ​ប៉ះ​នឹង​ក្លឹប​តោខៀវ​ Chelsea នៅ​ទីក្រុង​ឡុងដុង៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់