- 2020-02-13 11:26:37
- បាល់ទាត់
គ្រូ Ajax បញ្ជាក់ត្រង់ៗថា Ziyech នឹងផ្លាស់ទៅ Chelsea នៅរដូវកាលក្រោយ
- 2020-02-13 11:26:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូ Ajax បញ្ជាក់ត្រង់ៗថា Ziyech នឹងផ្លាស់ទៅ Chelsea នៅរដូវកាលក្រោយ
ចន្លោះមិនឃើញ
លោក Erik ten Hag គ្រូបង្គោលក្លឹប Ajax បាននិយាយទៅកាន់សារព័ត៌មាន Fox Sports នាពេលថ្មីៗនេះថា ខ្សែបម្រើ Hakim Ziyech នឹងផ្លាស់ទៅលេងឲ្យក្លឹប Chelsea ពេលចប់រដូវកាល ២០១៩-២០។
លោក Hag បាននិយាយថា ៖ " ខ្សែបម្រើ Ziyech នឹងទៅក្លឹប Chelsea? នេះជាការចរចាមួយ ដែលធ្លាប់ធ្វើរួចមកហើយ ខាងក្លឹបក៏ធ្លាប់គិតរួចមកហើយថារឿងមួយនេះនឹងកើតឡើង ហើយខ្ញុំវិញគិតថា រឿងនេះនឹងកើតឡើងតាំងពី ២ឆ្នាំមុនមកម្ល៉េះ។ "
លោក Hag បានបន្ត ៖ " ប៉ុន្តែគួរឲ្យភ្ញាក់ផ្អើលដែរ រាល់ដងមក Ziyech តែងសម្រេចចិត្តនៅជាក្លឹបយើងដដែល។ ទោះជាយ៉ាងណាខាងក្លឹបយើង សប្បាយចិត្តដោយសារតែ គេនឹងលេងឲ្យក្លឹបយើងរហូតចប់រដូវកាលនេះ។ "
គួរបញ្ជាក់ផងដែរថា ខ្សែបម្រើ Hakim Ziyech បានមកលេងឲ្យក្លឹប Ajax តាំងពីឆ្នាំ ២០១៦មកដោយចូលរួមលេងបាន ១៥៧ប្រកួត ហើយរកគ្រាប់បាល់បាន ៤៧គ្រាប់៕