• 2020-02-10 02:55:21
  • បាល់ទាត់

Barca និង Real ណាត់​គ្នា​ឈ្នះ​ដូច​គ្នា​​វិញ បន្ត​ភាព​ក្ដៅ​គគុក​ប្រជែង​កំពូល​តារាង La Liga

  • 2020-02-10 02:55:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​កំពូល​តារាង Real Madrid និង​ក្រុម​លេខ​ពីរ Barcelona សុទ្ធ​តែ​ឈ្នះ​ដូច​គ្នា​នៅ La Liga​ សប្ដាហ៍នេះ បន្ទាប់​ពី​ក្រុម​ទាំង​ពីរ​​ធ្វើ​មិន​​បាន​ល្អ​នៅ​ពាន Copa del Rey កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន។

ពាន​រង្វាន់ La Liga សប្ដាហ៍​ទី​២៣ Real Madrid បាន​យក​ឈ្នះ Osasuna ដល់​ទៅ​ ៤-១។ ៤​គ្រាប់​របស់ Madrid រក​បាន​ដោយ​កីឡាករ Isco, Sergio Ramos, Lucas Vazquez និង Luka Jovic។ ចំណែក​ឯ​គូ​ប្រជែង​ Barcelona វិញ​ក៏​ឈ្នះ​ដូច​គ្នា​​លើ Real Betis ៣-២ បន្ទាប់​ពី​វាយ​​បក​យ៉ាង​អស្ចារ្យ។

ជ័យជម្នះ​នេះ​ធ្វើ​ Real Madrid បន្ត​នៅ​កំពូល​តារាង​មាន​៥២​ពិន្ទុ ខណៈ Barca នៅ​លេខ​ពីរ​មាន​៤៩​ពិន្ទុ។ កាល​ពី​៣​ថ្ងៃ​មុន​ក្រុម​ទាំង​ពីរ​ខកចិត្ត​ដូច​គ្នា​ធ្លាក់​ពី​​ពាន​រង្វាន់ Copa del Rey ក្នុង​វគ្គ​៨​ក្រុម​ចុងក្រោយ៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់