• 2020-02-10 02:33:43
  • បាល់ទាត់

កុំ​លេង​សើច! Sheffield កាន់​តែ​កៀក Chelsea ត្រៀម​ដណ្ដើម​​យក​លេខ​៤

  • 2020-02-10 02:33:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម Sheffield United បាន​រំកិល​មក​កាន់​ចំណាត់​ថ្នាក់​លេខ​៥​នៃ​តារាង​ពិន្ទុ Premier League បន្ទាប់​ពី​យក​ឈ្នះ Bournemouth ២-១ កាល​ពី​យប់​មិញ។

Callum Wilson ជា​អ្នក​រក​គ្រាប់​បើក​ឆាក​ឲ្យ Bournemouth នាទី​១៣ មុន​ពេល Billy Sharp ទាត់​ចូល​​ចុង​ម៉ោង​វគ្គ​ទី​មួយ​តាម​ស្មើ​ឲ្យ Sheffield វិញ។ ការ​ប្រកួត​ឈាន​ដល់​នាទី​៨៤​ទៅ​ហើយ John Lundstram បន្ថែម​មួយ​គ្រាប់​ទៀត​ឲ្យ Sheffield ទទួល​បាន​ជ័យជម្នះ​តែ​ម្ដង។

សម្រាប់​លទ្ធផល​នេះ Sheffield បាន​ឡើង​មក​កាន់​លេខ​៥​ឈរ​លើ Spurs ដែល​នៅ​លេខ​៦ និង​​គម្លាត​តែ​២​ពិន្ទុ​ប៉ុណ្ណោះ​​ពី​ក្រុម​លេខ​៤ Chelsea។ តែ​​យ៉ាងណា Sheffield លេង​មុន Spurs និង Chelsea មួយ​ប្រកួត៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់