• 2020-02-10 00:17:04
  • បាល់ទាត់

Inter ឡើង​កំពូល​តារាង​ Serie A ក្រោយ​វាយ​បក​យក​ឈ្នះ​ AC Milan

  • 2020-02-10 00:17:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ដ៏​ជក់​ចិត្ត​នៅ​ក្របខ័ណ្ឌ​កំពូល​អ៊ីតាលី​ក្នុង​ជំនួប​ Milan Derby ក្រុម​ Inter Milan បាន​យក​ឈ្នះ​អ្នក​ជិត​ខាង​ AC Milan ៤​-២។​

យប់​មិញ​ក្រុម​ភ្ញៀវ​បាន​បើក​ការ​នាំ​មុខ​២​គ្រាប់​មុន​ស៊ុត​បញ្ចូល​ទី​ដោយ​ Rebic នាទី​៤០​ និង​ Zlatan នៅ​នាទី​៤៥+១ ធ្វើ​ឲ្យ​ចប់​វគ្គ​ទី​មួយ​ពួកគេ​នាំ​មុខ​ ០-២។​ ដល់​វគ្គ​ទី​ពីរ​ Inter បាន​ស៊ុត​វាយ​បក​វិញ​ជា​បន្ត​បន្ទាប់​រហូត​៤​គ្រាប់ ធ្វើ​បាន​ដោយ​ Brozovic នាទី​៥១​, Vecino នាទី​៥៣, de Vrij នាទី​៧០​ និង​ Lukaku នាទី​៩០+៣។​

ជ័យ​ជម្នះ​នេះ​បាន​ធ្វើ​ឲ្យ​ក្រុម​លោក​ Antonio Conte​ ឡើង​ទៅ​កំពូល​តារាង​ Serie A វិញ​ មាន​ពិន្ទុ​៥៤ ស្មើ​គ្នា​ជាមួយ​ Juventus ប៉ុន្តែ​មាន​គ្រាប់​សំណល់​ច្រើន​ជាង៕ ​

ប្រភព៖ Sky Sports ប្រែសម្រួល៖ សៀនហួរ

មតិយោបល់