
- 2020-02-09 01:43:16
- បាល់ទាត់
មកមើល! បាល់ស៊ីហ្សូខ្សែប្រយុទ្ធ Brighton ឈ្នះពានគ្រាប់ល្អបំផុតប្រចាំខែ
- 2020-02-09 01:43:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកមើល! បាល់ស៊ីហ្សូខ្សែប្រយុទ្ធ Brighton ឈ្នះពានគ្រាប់ល្អបំផុតប្រចាំខែ
ចន្លោះមិនឃើញ
ការស៊ុតចូលទី Chelsea របស់ខ្សែប្រយុទ្ធ Alireza Jahanbakhsh បានឈ្នះពានគ្រាប់បាល់ល្អបំផុតប្រចាំខែមករានៅ Premier League។
កីឡាករមកទ្វីបអាស៊ីវ័យ២៦ឆ្នាំ បានប្រើក្បាច់ស៊ីហ្សូ ឬទាត់បកក្រោយឲ្យម្ចាស់ផ្ទះ Brighton ស្មើគ្នាចុងម៉ោងនាទី៨៤ជាមួយ Chelsea ក្នុងការប្រកួតលីគកំពូលសប្ដាហ៍ទី២១។ Alireza បានក្លាយជាតារាបាល់ទាត់សញ្ជាតិអ៊ីរ៉ង់ទីមួយដែលឈ្នះពានប្រចាំខែក្នុងប្រវត្តិសាស្ត្រ Premier League។
ដោយឡែកពានកីឡាករឆ្នើមប្រចាំខែបានទៅលើ Sergio Aguero មកពីក្លឹប Manchester City ហើយពានគ្រូបង្វឹកឆ្នើមបានទៅលោក Jurgen Klopp របស់ Liverpool៕