• 2020-02-04 07:09:23
  • បាល់ទាត់

ផ្អើល​វីដេអូ Mbappe តឹង​សរសៃ​ក​ដាក់​គ្នាជាមួយ​លោក Tuchel

  • 2020-02-04 07:09:23
  • ចំនួនមតិ 2 | ចំនួនចែករំលែក 8

ចន្លោះមិនឃើញ

ជា​លើក​ទី​៣​ក្នុង​រដូវ​កាល​នេះ អ្នក​ចាត់​ការ​ក្លឹប Paris Saint-Germain លោក Thomas Tuchel បាន​ប៉ះ​ពាក្យ​សម្ដី​គ្នា​ជាមួយ​ខ្សែ​ប្រយុទ្ធ Kylian Mbappe លើ​ទីលាន​អំឡុងពេល​ការ​ប្រកួត​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ។

នៅ​ចំពោះ​មុខ​កាមេរ៉ា លោក Tuchel និង Mbappe បាន​ជជែក​តឹង​សរសៃ​ក​ដាក់​គ្នា ក្នុង​ការ​ប្រកួត PSG យក​ឈ្នះ Montpellier ៥-០។ ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​បារាំង​ជា​អ្នក​រក​គ្រាប់​​ទី​៤​ឲ្យ​ក្រុម ហើយ​ត្រូវ​ប្ដូរ​ចេញ​នាទី​៦៩ ជំនួស​ដោយ​ Mauro Icardi ធ្វើ​ឲ្យ​គេ​មាន​អារម្មណ៍​ខឹង​ជា​ខ្លាំង​ចំពោះ​ការ​សម្រេច​ចិត្ត​នេះ។

ក្នុង​វីដេអូ​ដែល​ថត​បាន​​ដោយ​អ្នក​គាំទ្រ Tuchel បាន​ចាប់​ដៃ Mbappe ពន្យល់​​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​លោក​ តែ​ហាក់​ដូច​ជា​ស្ដាប់​គ្នា​មិនបាន​សោះ។ ក្រោយ​ចប់​ការ​ប្រកួត Tuchel បាន​និយាយ​ក្នុង​កិច្ច​សម្ភាសន៍​ថា៖ "ខ្ញុំ​គឺ​ជា​គ្រូ មិនមែន Mbappe ទេ។ គេ​មិន​សប្បាយ​ចិត្ត​ដោយ​សារ​តែ​ ប្រកួត​នេះ​គេ​រក​បាន​តែ​មួយ​គ្រាប់"។

ប្រកួត​បន្ទាប់ Paris Saint-Germain នឹង​ត្រូវ​ជួប Nantes ដោយ​​គ្មាន​វត្តមាន Neymar ព្រោះ​​មាន​បញ្ហា​របួស​ឆ្អឹងជំនី​៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់