- 2020-01-30 11:01:04
- បាល់ទាត់
ក្លឹបធំ ២ មិនធ្លាប់ធ្លាក់ពីលីគកំពូលក្នុងរយៈពេលលើសពី ១០០ឆ្នាំ
- 2020-01-30 11:01:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្លឹបធំ ២ មិនធ្លាប់ធ្លាក់ពីលីគកំពូលក្នុងរយៈពេលលើសពី ១០០ឆ្នាំ
ចន្លោះមិនឃើញ
នៅក្នុងប្រវត្តិសាស្ត្របាល់ទាត់ ក្លឹបជាច្រើនធ្លាប់លេងនៅលីគកំពូលតាមប្រទេសនីមួយៗ។ ខ្លះលេងបានជាង ១០ឆ្នាំ ក៏ធ្លាក់ទម្រង់លេង ហើយធ្លាក់ទៅកាន់លីគទី២ និងលីគក្រោមៗទៀតងើបមុខមិនរួច ចំណែកឯខ្លះទៀត ខំប្រឹងទប់ៗរហូតបានឈរជើងនៅលីគកំពូលបានរហូត។
ជាក់ស្ដែងនៅពេលបច្ចុប្បន្ននេះមានក្លឹបចំនួន ២ មិនដែលធ្លាក់ចេញពីលីគកំពូលក្នុងរយៈពេលជាង ១០០ឆ្នាំនេះ។ ក្លឹបទាំងពីរនោះគឺ ក្លឹបស្កុតឡែន Celtic និងក្លឹបអង់គ្លេស Arsenal។
Celtic នៃស្កុតឡែនបាន និងកំពុងលេងនៅលីគកំពូលអស់រយៈពេលជាង ១៣០ឆ្នាំ។ លើសពីនេះទៀត Celtic ក៏ធ្លាប់ឈ្នះពានលីគកំពូលចំនួន ៥០ដងឯណោះ។
ចំណែកឯ Arsenal វិញ ធ្លាប់លេងនៅលីគកំពូលអង់គ្លេសទាំងក្នុងនាមជា លីគបាល់ទាត់ថ្នាក់ទី១ (First Division) និងលីគកំពូល (Premier League) ដោយលេងជាប់អស់ជាង ១០១ឆ្នាំ។ ក្លឹបនេះឈ្នះពានលីគកំពូលចំនួន ១៣លើក ដោយក្នុងនោះឈ្នះពានមាសម្ដងនៅឆ្នាំ២០០៤៕