• 2020-01-29 03:40:54
  • បាល់ទាត់

រឿង​កម្រ​មក​ស្ដាប់​​ Neymar និង Mbappe និយាយ​​ភាសា​អង់គ្លេសប្លែកបែបណា

  • 2020-01-29 03:40:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Neymar និង Kylian Mbappe បាន​ទៅ​ចូលរួម​ទស្សនា​ការ​ប្រកួត​បាល់បោះ​រវាង​ក្រុម Milwaukee Bucks ជាមួយ Charlotte Hornets ​ក្រុម​ក្របខ័ណ្ឌ ​NBA ដែល​រៀបចំ​ជា​លើក​ដំបូង​ក្នុង​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង។

​តារា​របស់​ក្រុម Paris Saint-Germain បាន​អង្គុយ​នៅ​កៅអី​ខាង​មុខ​ជាមួយ​មិត្ត​រួម​ក្រុម​ផ្សេង​ទៀត​ដូច​ជា Marquinhos, Mauro Icardi,Marco Verratti និង Thiago Silva។ ជា​រឿង​ដ៏​កម្រ​មួយ​ក្នុង​ការ​ប្រកួត​នេះ Neymar និង Mbappe បាន​ទទួល​ការ​សម្ភាសន៍​ជា​ភាសា​អង់គ្លេស។

Neymar ជា​ជនជាតិ​ប្រេស៊ីល ឯ Mbappe ជា​បារាំង​ ពួក​គេ​កម្រ​និយាយ​​ជា​ភាសា​អង់គ្លេស​​​ណាស់។ ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ NBA ពួក​គេ​បាន​សួរ​ចំណាប់​អារម្មណ៍​របស់​អ្នក​ទាំង​ពីរ​អំពី​ការ​ប្រកួត​លើក​ដំបូង​នៅ​ប៉ារីស។ Neymar និង Mbappe សុទ្ធ​តែ​បង្ហាញ​ក្ដី​រីករាយ​ដូច​គ្នា ដោយ​និយាយ​ជា​ភាសា​អង់គ្លេស៕

ខាង​ក្រោម​ជា​កិច្ចសម្ភាសន៍៖

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់