- 2020-01-25 07:54:18
- បាល់ទាត់
ឃើញទិញប្រេស៊ីលញឹក មានដឹងថា Real មានកីឡាករប្រេស៊ីលប៉ុន្មាននាក់ទេក្នុងប្រវត្តិសាស្ត្រក្លឹប?
- 2020-01-25 07:54:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឃើញទិញប្រេស៊ីលញឹក មានដឹងថា Real មានកីឡាករប្រេស៊ីលប៉ុន្មាននាក់ទេក្នុងប្រវត្តិសាស្ត្រក្លឹប?
ចន្លោះមិនឃើញ
ក្លឹប Real Madrid ធ្លាប់មានកីឡាករបរទេសចំណានៗជាច្រើនមកពីច្រើនប្រទេស រួមមានទាំងអង់គ្លេស បារាំង ប្រេស៊ីល និងអាហ្សង់ទីនជាដើម។
យ៉ាងណាមិញ ប្រភពកីឡាករបរទេសរបស់ក្លឹបអេស្ប៉ាញច្រើនជាងគេគឺ ប្រេស៊ីល ដោយមានកីឡាកររហូតដល់ទៅ២៩នាក់ក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប។ ក្នុងចំណោមកីឡាករប្រេស៊ីលទាំង ២៩រូបនោះក៏រួមបញ្ចូលទាំងកីឡាករល្បីៗមួយចំនួនដូចជា ខ្សែប្រយុទ្ធ Ronaldo ខ្សែការពារស្លាប Roberto Carlos ផងដែរ។
ក្នុងពេលបច្ចុប្បន្ននេះវិញ Real Madrid មានកីឡាករប្រេស៊ីលដែលកំពុងប្រកបអាជីព ៦រូប ដោយមានដូចជា៖
ខ្សែបម្រើ Reiner
ខ្សែបម្រើ Rodrygo
ខ្សែការពារ Eder Militao
ខ្សែប្រយុទ្ធ Vinicius Jr.
ខ្សែបម្រើការពារ Casemiro
ខ្សែការពារស្លាប Marcelo៕