• 2020-01-24 12:40:12
  • បាល់ទាត់

ឈ្នះ​រហូត​ពេក Klopp ឡើង​ភ្លេច​ថា Liverpool ដាច់​ក្រុម​លេខ ២ ជិត​ ២០ពិន្ទុ

  • 2020-01-24 12:40:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Jurgen Klopp អ្នក​ចាត់ការ​ក្លឹប Liverpool បាន​និយាយ​ប្រាប់​សន្និសីទ​កាសែត​កាល​ពី​ពេល​ថ្មីៗ​នេះ​ លោក​ពិត​ជា​ភ្លេច​មែន​ពី​ចំនួន​ពិន្ទុ ដែល​ក្លឹប​លោក​បាន​ឃ្លាត​ពី​ Manchester City។

លោក​បាន​និយាយ​ថា៖ " ខ្ញុំ​ពិត​ជា​ភ្លេច​មែន​ពី​គម្លាត​ពិន្ទុ​ និង​ចំនួន​ប្រកួត​ឲ្យ​ពិត​ប្រាកដ។ ខ្ញុំ​មិន​បាន​គិត​ពី​រឿង​នេះ​ទេ " ។

លោក​បាន​បន្ត​ថា៖ " ខ្ញុំ​ដឹង​ថា យើង​នឹង​លេង​នៅ​ថ្ងៃ​សៅរ៍-អាទិត្យ ឬ លេង​ថ្ងៃ​ពុធ ហើយ​មាន ៣ប្រកួត​ក្នុង​រយៈពេល ៧ថ្ងៃ ដែល​ជា​ចំនួន​មួយ​ច្រើន​ណាស់។ យើង​បាត់​បង់​ Sadio Mane ក្នុង​យប់​ហ្នឹង នេះ​ជា​អ្វី​ដែល​ខ្ញុំ​គិត ក្រៅ​ពី​ហ្នឹង​ខ្ញុំ​អត់​គិត​ទេ "​។

គួរ​បញ្ជាក់​ផង​ដែរ​ថា Liverpool បាន​បន្ត​ឈ្នះ​លើ​ក្លឹប Wolves កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ ដែល​ធ្វើ​ឲ្យ​ពួក​គេ​ដាច់​ពី​ Manchester City ចំនួន​ ១៦ពិន្ទុ ទាំង​នៅ​សល់​មួយ​ប្រកួត​៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់