• 2020-01-23 03:40:00
  • បាល់ទះ

ជា​កីឡាការិនី​បាល់​បោះ​ទេ តែ​ស្អាត​មិន​ចាញ់​តារា​បែប​នេះ អ្នក​ណា​មិន​លង់

  • 2020-01-23 03:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​គេ​ចាប់​អារម្មណ៍​ដោយ​សារ​ជំនាញ​បាល់​បោះ​របស់​ខ្លួន​នោះ​ទេ និស្សិត​ស្រី​​រូប​នេះ​ក៏​ធ្វើ​ឲ្យ​លង់​នឹង​សម្រស់​ខ្លួន​មិន​ធម្មតា​ដែរ។

យើង​អាច​ប្រទះ​ឃើញ​​មនុស្ស​ស្អាត​ៗ​នៅ​កន្លែង​​ជា​ច្រើន​ដូច​ជា​ប្រគំ​តន្ត្រី និង​បង្ហាញ​បង្ហាញ​ម៉ូដ​នានា តែ​បើ​នៅ​លើ​តារាង​ប្រកួត​កីឡា​វិញ យើង​កម្រ​ឃើញ​ណាស់។ យ៉ាង​ណា​ក្ដី មុន​នេះ​បន្តិច កីឡាការិនី​បាល់​បោះ​ម្នាក់​បាន​រាយមន្ត​ស្នេហ៍​ដាក់​មនុស្ស​ជា​ច្រើន នៅ​ពេល​ចេញ​ប្រកួត​ឲ្យ​សាលា​របស់​ខ្លួន។

តាម​នោះ​ដែរ កីឡាការិនី​រូប​នេះ​មាន​ឈ្មោះ​ថា Gou Gou កំពុង​រៀន​ឆ្នាំ​ទី​៣​នៃ​សកលវិទ្យាល័យ Guang Zhou ប្រទេស​ចិន។ ស្រី​ស្អាត​កំពស់​ខ្ពស់​ស្រឡះ​នេះ​មាន​អាយុ​២១​ឆ្នាំ និង​ជា​កីឡាការិនី​បាល់បោះ​ប្រចាំ​សាលា​តែ​ម្ដង។ ដោយ​សារ​តែ​មាន​រូប​សម្រស់​ទាក់ទាញ​បែប​នេះ​ហើយ ទើប​គណនី​បណ្ដាញ​សង្គម​របស់​ស្រី​ស្រស់​រូប​នេះ មាន​អ្នក​គាំទ្រ​ដល់​ទៅ​៦​សែន​នាក់ ដោយ​គ្រប់​រូប​ដែល​នាង​បង្ហោះ​សុទ្ធ​តែ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន៕

​អាន​បន្ត​៖ ​ តារា​ស្រី​ KPOP ដែល​មាន​ស្មា សិចស៊ី​ដាច់​គេ​ក្នុង​ប្រវត្តិសាស្ត្រ

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

មតិយោបល់
អត្ថបទថ្មី