• 2020-01-22 11:52:12
  • បាល់ទាត់

គ្រូ​ Leicester៖ Vardy គ្មាន​ថ្ងៃ​ត្រលប់​មក​លេង​ឲ្យ​ជម្រើស​ជាតិ​អង់គ្លេស​ទេ

  • 2020-01-22 11:52:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Barndan Rogers អ្នក​ចាត់ការ​ក្លឹប Leicester City បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ខ្សែ​ប្រយុទ្ធ​របស់​លោក Jamie Vardy បាន​សម្រេច​ចិត្ត​ច្បាស់​ហើយ ដោយ​មិន​ត្រលប់​មក​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ទេ។

លោក​បាន​លើកឡើង​ថា៖ " Vardy គេ​សម្រេច​ចិត្ត​ច្បាស់​ហើយ គេ​នឹង​មិន​ត្រលប់​ទៅ​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ទេ។ ការ​សម្រេច​ចិត្ត​បែប​នេះ ដោយសារ​តែ​គេ​ចង់​មាន​ពេល​ច្រើន​លេង​ឲ្យ​ Leicester City ឲ្យ​បាន​ច្រើន " ។

លោក​បាន​បន្ត​ថា៖ " ពេល​អត់​បាន​លេង​ជម្រើស​ជាតិ គេ​អាច​សម្រាក ឬ ហ្វឹកហាត់​នៅ​ពេល International Break '' ។

ខ្សែ​ប្រយុទ្ធ Vardy បាន​ប្រកាស​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ កាល​ពី​ឆ្នាំ២០១៨​កន្លង​ទៅ ខណៈ​ថ្មីៗ​នេះ ខ្សែ​ប្រយុទ្ធ​អង់គ្លេស​ជា​ច្រើន​បាន​រង​របួស ដែល​ធ្វើ​ឲ្យ​គ្រូ​អង់គ្លេស​គិតគូរ​ក្នុង​ការ​ជ្រើសរើស Vardy៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់