• 2020-01-22 11:35:05
  • ព័ត៌មាន

ក្លឹប PL មួយ ខកខាន​មាន​កីឡាករ​ស៊ុត​បាន Hat-Trick ជិត ៣០​ឆ្នាំ​ហើយ!

  • 2020-01-22 11:35:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​ក្របខ័ណ្ឌ Premier League មាន​រឿង​រ៉ាវ និង​កំណត់ត្រា​ជា​ច្រើន​ គួរ​ឲ្យ​ចាប់​អារម្មណ៍។ ចំពោះ​គ្រាប់​បាល់​ Hat-Trick វិញ មាន​ក្លឹប​លីគ​កំពូល​អង់គ្លេស​មួយ ខកខាន​មាន​កីឡាករ​រក​បាន ៣គ្រាប់​ក្នុង​មួយ​ប្រកួត​ ជា​ច្រើន​ឆ្នាំ​ហើយ។ ក្លឹប​នោះ​គឺ Sheffield United។

Sheffield United មាន​កីឡាករ​រក​បាន​គ្រាប់​បាល់ Hat-Trick លើក​ចុង​ក្រោយ​គឺ​កាល​ពី​ឆ្នាំ១៩៩៣ ពោល​គឺ ២៧ឆ្នាំ​មុន។

កីឡាករ Sheffield ដែល​ធ្វើ​បែប​នេះ​គឺ អតីត​ខ្សែ​ប្រយុទ្ធBrian Deane ដែល​សព្វ​ថ្ងៃ​ជា​ម្ចាស់​ក្លឹប​នៅ​ដែនដី​កូសូវ៉ូ។ លោក​បាន​លត់​ក្លឹប Ipswich កាល​ពី​ខែ​មករា ឆ្នាំ១៩៩៣។

គួរ​បញ្ជាក់​ផង​ដែរ​ថា Sheffield United ជា​ក្លឹប​ដែល​ទើប​តែ​ឡើង​មក​លីគ​កំពូល​អង់គ្លេស​នៅ​ឆ្នាំ២០១៩។ ក្លឹប​មួយ​នេះ​បាន​ចំណាយ​ពេល​នៅ​ Premier League បាន​តែ​ជាង ៣-៤ឆ្នាំ​ប៉ុណ្ណោះ​៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់