• 2020-01-22 07:43:32
  • បាល់ទាត់

ដើម្បី​រក​គ្រាប់​ពេជ្រ​​​​អាច​លេច​ធ្លោ​នៅ​ពេល​អនាគត Real បាន​ចំណាយ​អស់​១៣២​លាន​អឺរ៉ូ

  • 2020-01-22 07:43:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ទិញ Reinier Jesus របស់ Real Madrid មាន​ន័យ​ថា ពួក​គេ​បាន​ចំណាយ​១៣២​លាន​អឺរ៉ូ​ហើយ ដើម្បី​ព្យាយាម​ស្វែង​រក​​តារា​អាច​នឹង​រះ​​នៅ​ពេល​អនាគត។

Madrid បាន​ចំណាយ​​៣០​លាន​អឺរ៉ូ​​លើ​កីឡាករ​វ័យ​១៨​ឆ្នាំ​សញ្ជាតិ​ប្រេស៊ីល ផ្ទេរ​ពី​ក្លឹប Flamengo កាល​ពី​ដើម​សប្ដាហ៍។ក្រៅ​ពី Reinier កន្លង​ទៅ​ក្លឹប​រហស្សនាម​ស្ដេច​ស​បាន​​បាន​ទិញ​យុវជន​ជា​ច្រើន​ទៀត​ចូល​ក្នុង​ដូច​ជា៖

  • Rodrygo Goes  តម្លៃ​៥០​លាន​អ៊ឺរ៉ូ
  • Vinicius Junior តម្លៃ​៤៥​លាន​អ៊ឺរ៉ូ
  • Marco Asensio តម្លៃ​៤​លាន​អ៊ឺរ៉ូ
  • Martin Odegaard តម្លៃ​៣​លាន​អ៊ឺរ៉ូ
  • Take Kubo គ្មាន​តម្លៃ​ខ្លួន

បើ​គិត​ជា​មធ្យម​កីឡាករ​ម្នាក់​មាន​តម្លៃ​ខ្លួន​២២​លាន​អ៊ីរ៉ូ៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់