• 2020-01-22 05:07:50
  • បាល់ទាត់

ពាន​បាល់ទាត់​ KW Cambodia Cup 2020​ ប្រាក់​រង្វាន់​ ៤០​លាន​រៀល​កំពុងរង់ចាំ​អ្នក​ចុះ​ឈ្មោះ​ចូលរួម​

  • 2020-01-22 05:07:50
  • ចំនួនមតិ 43 | ចំនួនចែករំលែក 106

ចន្លោះមិនឃើញ

ការ​ប្រកួត​បាល់ទាត់​ពាក់​កណ្ដាល​អាជីព​ពានរង្វាន់ KW Cambodia Cup 2020​ របស់​លោក​ឧកញ៉ា​ គីម​ ហ៊ាង​ ចាប់​ផ្ដើម​ប្រកាស​ទទួល​ពាក្យ​ចុះឈ្មោះ​ចូលរួម​ហើយ​ ខណៈ​ប្រាក់​រង្វាន់​ឆ្នាំ​នេះ​កើន​ឡើង​រហូត​ដល់​ ៤០​លាន​រៀល​ថែម​ទៀត​ផង។​

លោក​ឧកញ៉ា​បណ្ឌិត​ គីម​ ហ៊ាង(ខាង​ឆ្វេង)

លោក​ឧកញ៉ា​បណ្ឌិត​ គីម​ ហ៊ាង ប្រធាន​ KW Cambodia​ និង​ជា​អ្នក​បង្កើត​ឲ្យ​មាន​ពាន​បាល់ទាត់​ខាង​លើ​នេះ​បាន​ឲ្យ​ដឹង​ថា​ សម្រាប់​ឆ្នាំ​ ២០២០​ នេះ​ជា​លើក​ទី៩​ ហើយ​នៃ​ការ​បង្កើត​ពាន​រង្វាន់​ពាក់​កណ្ដាល​អាជីព​នេះ​ឡើង​គិត​តាំង​ពី​ឆ្នាំ​ ២០១២​ កន្លង​ទៅ។​ ប៉ុន្តែ​ពី​មុន​មក​ពាន​រង្វាន់​នេះ​គឺ​មាន​ឈ្មោះ​ថា​ Khmer Real Estate Cup ​ឬ​ Khmer Real Estate league​ ទើប​តែ​ផ្លាស់ប្ដូរ​នៅ​ឆ្នាំ​ ២០១៩​ និង​ ២០២០​ ទៅ​ជា​ KW Cambodia league​ ឬ​ KW Cambodia Cup​ វិញ​ក្រោយ​បាន​ជំនួយ​ឧបត្ថម្ភ​ថ្មី។​

ការប្រកួត​កន្លងទៅ

ចំពោះ​រដូវ​កាល​ថ្មី​នេះ​ នឹង​រៀបចំ​ការ​ប្រកួត​ជា​លក្ខណៈ​ Cup​ វិញ​ព្រោះ​ អាច​ប្រើ​រយៈពេល​ឆាប់​ក្នុង​ការ​ប្រកួត​ប្រជែង​ ឬឆាប់ឈ្នះ​ពាន​រង្វាន់​នេះ​ជា​ការ​សំណូមពរ។​ ចំណែក​ក្រុម​ចូលរួម​ចន្លោះ​ពី​ ១៦​ ដល់​ ២០​ក្រុម​ នឹង​ត្រូវ​ចែក​ជា​ពីរ​ពូល​រក​ក្រុម​ខ្លាំង​៤​ឡើង​ទៅ​វគ្គ​ខ្វែង​ និង​វគ្គ​ផ្ដាច់ព្រ័ត្រ​តែ​ម្ដង។​

ពាន​រង្វាន់ថ្មីសម្រាប់ឆ្នាំ​នេះ​

បណ្ឌិត​ដែល​ស្រឡាញ់​ខាង​វិស័យ​បាល់ទាត់​ខាង​លើ​នេះ​បញ្ជាក់​ទៀត​ថា ​កន្លង​ទៅ​ការ​ចូលរួម​គឺ​មាន​វិភាគទាននោះ​ទេ​ ប៉ុន្តែ​ដោយ​សារ​ការ​ចូលរួម​លើក​នេះ ​ក្រុម​ត្រូវចំណាយ​ប្រាក់​គួរសម​ដូច្នេះ​ប្រាក់​រង្វាន់​សម្រាប់​ជើងឯក​ ឬ​ម្ចាស់​ពាន​ KW Cambodia Cup​ 2020​ នេះ​នឹង​ទទួល​បាន​ប្រាក់​ ៤០​លាន​រៀល​ បូក​ប្រាក់​រង្វាន់​ឧបត្ថម្ភ​មួយ​ចំនួន​ទៀត ចំណែកក្រុម​លេខ២​ ទទួល​បាន​ប្រាក់​រង្វាន់​ ២០​លាន​រៀល​ បូក​ប្រាក់​រង្វាន់​ឧបត្ថម្ភ​មួយ​ចំនួន​ទៀត។​ ការ​ប្រកួត​នឹង​ចាប់​ផ្ដើម​នៅដើម​ខែ​កុម្ភៈ​ ឆ្នាំ​ ២០២០​ នេះ​ហើយ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់