• 2020-01-22 04:26:18
  • បាល់ទាត់

Chicharito ទៅ​កើប​លុយ​នៅ MLS ក្លាយ​ជា​កីឡា​ករ​មាន​ថ្លៃ​នឿយ​ហត់​ច្រើន​ជាង​គេ

  • 2020-01-22 04:26:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 14

ចន្លោះមិនឃើញ

LA Galaxy ក្លឹប​ក្នុង​លីគ​កំពូល​អាមេរិក Major League Soccer បាន​ចុះ​កុងត្រា​ផ្ទេរ​យក​អតីត​ខ្សែ​ប្រយុទ្ធ​របស់ West Ham និង Manchester United គឺ Javier Hernandez។

កីឡាករ​ដែល​គ្រប់គ្នា​ស្គាល់​ឈ្មោះ​ខាង​ក្រៅ​ថា Chicharito មិន​សូវ​មាន​ឱកាស​លេង​ឡើយ​ជាមួយ​ក្រុម Sevilla ក្រោយ​ផ្ទេរ​ពី West Ham។ យោង​តាម LA Times ដែល​ជា​អ្នក​ប្រកាស​ការ​ចុះ​កុងត្រា​នេះ​ថា Hernandez នឹង​ក្លាយ​ជា​កីឡាករ​មាន​ថ្លៃ​នឿយហត់​ច្រើន​ជាង​​គេនៅ MLS។

ខ្សែ​ប្រយុទ្ធ​វ័យ​៣១​ឆ្នាំ​នឹង​មាន​​ទទួល​បាន​ថ្លៃ​ពលកម្ម​ច្រើន​ជាង​អតីត​​កីឡាករ​របស់ Galaxy គឺ​​ Zlatan Ibrahimovic ដែល​​ធ្លាប់​បាន​៧,២​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​កាល​ពី​ឆ្នាំ​២០១៩។ LA Galaxy បាន​ផ្ដល់​កុងត្រា​រយៈ​ពេល​៣​ឆ្នាំ​ជាមួយ Chicharito៕ ​

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់