• 2020-01-22 03:35:25
  • បាល់ទាត់

ច្បាស់​ចែស Kante ដួល​ហើយ​ ព្យាយាម​ចង់​យក​ដៃ​ទៅ​ទាក់​ជើង​កីឡាករ Arsenal

  • 2020-01-22 03:35:25
  • ចំនួនមតិ 11 | ចំនួនចែករំលែក 28

ចន្លោះមិនឃើញ

N'Golo Kante បាន​ធ្វើ​ឲ្យ​មាន​ការ​​ភ្ញាក់ផ្អើល​​ Premier League នៅ​ពាក់​កណ្ដាល​សប្ដាហ៍​នេះ បន្ទាប់​ពី​គេ​​រអិល​ដួល រួច​ព្យាយាម​យក​ដៃ​ទៅ​ទាក់​ជើង​របស់​កីឡាករ​ខាង​ Arsenal។

Chelsea និង Arsenal បាន​បញ្ចប់​​សប្ដាហ៍​ទី​២៤​ចែក​គ្នា​ម្នាក់​១​ពិន្ទុ ក្រោយ​ប្រកួត​ស្មើ​គ្នា ២-២ យ៉ាង​ជក់​ចិត្ត។ ម្ចាស់​ផ្ទះ Chelsea ជា​អ្នក​រក​គ្រាប់​បាន​មុន ដោយ​ការ​ប៉េណាល់ទី​របស់ Jorginho ក្រោយ David Luiz បង្ក​កំហុស​​ទទួល​បាន​កាត​ក្រហម។

នាទី​៦៣ ​ក្រុម​កាំភ្លើង​ មាន​ឱកាស​ដាច់​មាត់​អូស​បាល់​ដោយ​កីឡាករ Gabriel Martinelli ដែល​​មាន Kante បាំង​មុខ​តែ​ម្នាក់​ឯង​គត់។ ពេល​ដែល Gabriel ​អូស​ដល់​ពាក់​កណ្ដាល​តារាង ស្រាប់​តែ Kante រអិល​ជើង​ដួល ហើយ​ព្យាយាម​លោត​យក​ដៃ​ទៅ​ទាក់​ជើង​ តែ​មិន​បាន​សម្រេច។

ចុងក្រោយ Gabriel បណ្ដើរ​​បាល់​ទាត់​ចូល​ទី​យ៉ាង​ល្អ។ រូបភាព​និង​វីដេអូ​បង្ហាញ​ពី​សកម្មភាព​របស់ Kante ត្រូវ​បាន​គេ​យក​មក​បង្ហោះ​និង​ពិភាក្សា​គ្នា​ពេញ​ផេក​កីឡាករ​បាល់ទាត់​ធំ​ៗ​ទូទាំង​ពិភពលោក៕ ​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់