• 2020-01-21 05:02:32
  • បាល់ទាត់

មើល​វីដេអូ​ Kompany បញ្ចុះបញ្ចូល​ Fanឲ្យ​ឈប់​គប់​កាំជ្រួច​ដាក់​កីឡាករ​ក្រុម​ផ្សេង​

  • 2020-01-21 05:02:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Vincent Kompany បាន​ប្រតិកម្ម​ដាក់​អ្នក​គាំទ្រ​របស់​ខ្លួន​ដែល​គប់​កាំជ្រួច​ចូល​ទីលាន​សំដៅ​អ្នក​ចាំ​ទី​គូ​បដិបក្ខ​​ខាង​ក្រុម​ Bruggeដែល​សឹង​​បង្ក​ជា​គ្រោះ​ថ្នាក់។​

ហេតុ​ការណ៍​​ខាង​លើ​​កើត​ឡើង​​ពេល​ Simon Mignolet រៀប​​​ទាត់​បាល់​ឡើង​លើ​ ស្រាប់​តែ​អ្នក​គាំទ្រ​​ក្រុម​ Anderlecht គប់​កាំជ្រួច​ដាក់​រូប​គេ​ហើយ​ភ្លាម​ៗ​នោះ​វា​ក៏​ព្រោះ​ឡើង។​ ​ទោះ​ជា​មិន​បាន​បង្ក​ជា​គ្រោះថ្នាក់​ប៉ុន្តែ Kompany បាន​ស្រែក​ទី​អ្នក​គាំទ្រ​ក្នុង​ន័យ​បញ្ចុះបញ្ចូល​កុំ​​ឲ្យ​ពួកគេ​ធ្វើ​ដូច្នេះ​ទៀត​ណា​មួយ​ Mignolet ក៏​ជា​ជនជាតិ​បែលហ្ស៊ិក​ដែរ។​

គួរ​បញ្ជាក់​ថា​ Kompany និង​ Mignolet ក៏​ធ្លាប់​ជា​គូ​ប្រជែង​គ្នា​ដែរ​កាល​នៅ​ Premier League ដោយ​ម្នាក់​លេង​នៅ Manchester City ហើយ​ម្នាក់​ទៀត​លេង​ឲ្យ​ Liverpool៕ ​​​

អត្ថបទ៖ សៀនហួរ

មតិយោបល់