• 2020-01-21 03:13:40
  • បាល់ទាត់

Mbappe ប្រាប់​ពី​មនុស្ស​ដំបូង​ដែល​ជា​ Idol ​របស់​ខ្លួន តែ​មិនមែន Ronaldo ទេ

  • 2020-01-21 03:13:40
  • ចំនួនមតិ 1 | ចំនួនចែករំលែក 20

ចន្លោះមិនឃើញ

Kylian Mbappe បាន​ទម្លាយ​ឲ្យ​ដឹង​ថា Zinedine Zidane គឺ​ជា​តារា​សំណព្វចិត្ត​ដំបូង​ដែល​ខ្លួន​ចូលចិត្ត បន្ទាប់​មក​ទើប Cristiano Ronaldo។

កន្លង​ទៅ Zidane ធ្លាប់​បង្ហាញ​​ការ​សរសើរ​ទៅ​កាន់ Mbappe ខណៈ​ពេល​នេះ​តារា​របស់ Paris Saint-Germain ក៏​បង្ហាញ​ពី​ការ​ពេញ​​ចិត្ត​ទៅ​វិញ​ដែរ។ សាកសួរ​តើ​នរណា​ជា​​តារា​ក្នុង​ចិត្ត? Mbappe បាន​តប​ថា កាល​នៅ​ក្មេង​ចូលចិត្ត Zidane ​មុន​គេ​ ព្រោះ​ក្មេង​ៗ​បារាំង​ណា​ក៏​​ចូលចិត្ត​ដែរ។ បន្ទាប់​មក​ទៀត​ទើប​ចាប់​អារម្មណ៍​លើ Cristiano Ronaldo។

PSG កំពុង​ត្រៀប​ខ្លួន​ជួប Borussia Dortmund ក្នុង​វគ្គ​១៦​ក្រុម​ចុងក្រោយ​ពាន​រង្វាន់ Champions League នៅ​ខែ​កុម្ភៈ​ខាង​មុន ហើយ Mbappe រំពឹង​ឈ្នះ​ពាន​​នេះ​ជាមួយ​ក្រុម។ ក្ដី​ប្រាថ្នា​របស់​កីឡាករ​វ័យ​​២១​ឆ្នាំ​​គឺ​ចង់​ឈ្នះ​ពាន​៣​ផ្សេង​ទៀត​នោះ​គឺ UCL ជាមួយ PSG បន្ទាប់​មក Euro និង​អូឡាំពិក៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់