• 2020-01-20 13:22:02
  • បាល់ទាត់

ថ្នាក់​ដឹក​នាំ​ ទម្លាយ​ថា Cavani មិន​ចង់​នៅ​ជា​មួយ​ PSG ទៀត​ទេ

  • 2020-01-20 13:22:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយក​កីឡា​ក្លឹប​ Paris Saint Germain លោក​ Leonardo Araujo បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នា​ពេល​ថ្មីៗ​នេះ​ថា​ ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​​អ៊ុយរុយហ្គាយ​ Edinson Cavani ពិត​ជា​បាន​សុំ​ចាក​ចេញ​ពី​ក្លឹប​របស់​លោក​ពិត​ប្រាកដ​មែន​។

លោក​ Araujo បាន​និយាយ​ថា​ ៖ " វា​ជា​ការ​ពិត​ ដែល​ Cavani សុំ​ចាកចេញ​ពី​ក្លឹប​របស់​យើង​ " ។

លោក​ Araujo បាន​បន្ត​ថា​ ៖ " […] វា​ក៏​ជា​រឿង​ពិត​ផង​ ដែល​ថា​ក្លឹប​ Atletico Madrid ​ចរចា​ត្រូវ​នឹង​ Cavani​ ។ "

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ខ្សែ​ប្រយុទ្ធ Cavani បាន​មក​លេង​ឲ្យ​ក្លឹប​ Paris Saint Germain តាំង​ពី​២០១៣​ មក​ម្ល៉េះ​ដោយ​គេ​បាន​លេង​ចំនួន​១៩៥ ប្រកួត​ហើយ​រក​គ្រាប់​បាល់​ ១៣៦​គ្រាប់​៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់