• 2020-01-18 17:21:37
  • បាល់ទាត់

Man City លេងស្មើ​​​ថ្ងៃ​ខួបកំណើត Pep ធ្វើ​ឲ្យ​ Liverpool កាន់​តែ​បាន​ចិត្ត

  • 2020-01-18 17:21:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester City បាន​ត្រឹម​ស្មើ​គ្នា​ ២​ទល់​នឹង​២​ប៉ុណ្ណោះ​ក្នុង​ការ​ប្រកួត​ Premier League សប្ដាហ៍​ទី​២៣​ទល់​នឹង​ Crystal Palace។​

លទ្ធផល​ស្មើ​គ្នា​នេះ​នឹង​ធ្វើ​ឲ្យ​គម្លាត​ពិន្ទុ​កាន់​តែ​ដាច់​ឆ្ងាយ​ថែម​ទៀត​បើ​សិន​ជា​ Liverpool អាច​យក​ឈ្នះ​ Manchester United បាន​នៅ​ថ្ងៃ​ស្អែក។​ ការ​ប្រកួត​ដែល​បញ្ចប់​ទៅ​នៅ​មុន​នេះ​បន្តិច​ ម្ចាស់​ផ្ទះ​ត្រូវ​ Crystal នាំ​មុខ​មុន​តាំង​នាទី​៣៩​ដោយ​ខ្សែ​ប្រយុទ្ធ​ចំណូល​ថ្មី​ Cenk Tosun។

City តាម​ស្មើ​បាន​វិញ​នៅ​នាទី៨២ និង​នាំមុខ​នៅ​នាទី​៨៧ សុទ្ធ​តែ​ជា​គ្រាប់​បាល់​របស់​ Sergio Aguero ប៉ុន្តែ​លោក​ Pep Guardiola បែរ​ជា​រង​លទ្ធផល​ខក​ចិត្ត​នៅ​ថ្ងៃ​កំណើត​របស់​ខ្លួន​ក្រោយ​ពេល​ Fernandinho ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​​ឯង​នៅ​នាទី​៩០។​

Liverpool នឹង​ដាច់​១៦​ពិន្ទុ​ពី City បើ​សិន​ឈ្នះ​ United នៅ​ថ្ងៃ​ស្អែក​ជាមួយ​នឹង​១​ប្រកួត​​សល់​ក្នុង​ដៃ​ ខណៈ​ Leicester នឹង​មាន​៤៨​ពិន្ទុ​ស្មើ​គ្នា​ជាមួយ​ក្រុម​រហស្សនាម​ ពណ៌​ផ្ទៃមេឃ​នេះ​បើ​អាច​យក​ឈ្នះ Burnley បាន៕ ​

ប្រភព៖ BBC ប្រែសម្រួល៖ សៀនហួរ

មតិយោបល់
អត្ថបទពេញនិយម