• 2020-01-16 04:04:12
  • បាល់ទាត់

Africa Cup of Nations ប្ដូរ​​ខែ​លេង ជះ​ផលអាក្រក់​ដល់​ក្លឹប​ធំៗ​ដែល​មាន​កីឡាករ​អាហ្វ្រិក

  • 2020-01-16 04:04:12
  • ចំនួនមតិ 4 | ចំនួនចែករំលែក 21

ចន្លោះមិនឃើញ

ពាន​រង្វាន់ Africa Cup of Nations បាន​ផ្លាស់​ប្ដូរ​កាល​បរិច្ឆេទ​ទៅ​លេង​នៅ​ខែ​មករា​វិញ ដែល​អាច​ជះ​ផល​ប៉ះ​ពាល់​អាក្រក់​ដល់​ក្លឹប​ធំ​ៗ​ដែល​មាន​កីឡាករ​អាហ្វ្រិក។

​Africa Cup of Nations បាន​ផ្លាស់​ទៅ​លេង​នៅ​រដូវ​ក្ដៅ បន្ទាប់​ពី​មាន​ការ​សម្រេច​ដោយ​គណៈកម្មាធិការ​កាល​ពី​ឆ្នាំ​២០១៧ ដោយ​ឆ្នាំ​២០១៩​អេហ្ស៊ីប​ធ្វើ​ជា​ម្ចាស់​ផ្ទះ​​លេង​ពី​ខែ​​មិថុនា​ដល់​កក្កដា។ យ៉ាងណាក្ដី បន្ទាប់​ពី​រៀបចំ​បាន​មួយ​ឆ្នាំ​នេះ ពួក​គេ​បាន​ផ្លាស់​ព្រឹត្តិការណ៍​​នេះ​នឹង​ទៅ​លេង​នៅ​ខែ​មករា​ដល់​កុម្ភៈ​ដូច​ដើម​​វិញ សម្រាប់​ឆ្នាំ​២០២១ ដែល​កាមេរ៉ូន​ធ្វើ​​ជា​ម្ចាស់​ផ្ទះ។

សហព័ន្ធ​បាល់ទាត់​ប្រទេស​កាមេរ៉ូន​បាន​ប្រកាស​​បន្ទាប់​ពី​ជួប​ជាមួយ​អ្នក​តំណាង​មក​ពី​សហព័ន្ធ​បាល់ទាត់​អាហ្វ្រិក​ថា៖​” ពាន Africa Cup of Nations នឹង​លេង​នៅ​កាមេរ៉ូន​ពី​ថ្ងៃ​ទី​៩ ខែ​ មករា ដល់​ថ្ងៃ​ទី ៦ ខែ កុម្ភៈ ឆ្នាំ ២០២១។ កាល​បរិច្ឆេទ​​ផ្លាស់​ប្ដូរ​ដោយ​សារ​ហេតុផល​អាកាសធាតុ​តាម​ការ​ស្នើសុំ​របស់​កាមេរ៉ូន"៕ ​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់