- 2020-01-15 02:10:41
- បាល់ទាត់
មិនធានាឈ្នះពាន ប៉ុន្តែគ្រូថ្មី Barca ធានារឿងពិសេសនេះសម្រាប់អ្នកគាំទ្រ
- 2020-01-15 02:10:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនធានាឈ្នះពាន ប៉ុន្តែគ្រូថ្មី Barca ធានារឿងពិសេសនេះសម្រាប់អ្នកគាំទ្រ
ចន្លោះមិនឃើញ
លោក Quique Setien បានបង្ហាញខ្លួនជាផ្លូវការហើយក្នុងនាមជាអ្នកចាត់ការថ្មីរបស់ក្រុម FC Barcelona ជំនួសតំណែងរបស់លោក Valverde ។
ក្នុងនាមជាគ្រូថ្មីចូលកាន់តំណែងពាក់កណ្ដាលរដូវកាល លោក Setien បានសន្យាជាមួយអ្នកគាំទ្រថា៖ “ខ្ញុំអាចធានាបានរឿងមួយឱ្យអ្នកគាំទ្រ គឺក្រុម Barcelona នឹងមានទម្រង់លេងល្អមើលមិនខាន។ ខ្ញុំសប្បាយចិត្តដែលបានមកកាន់ក្លឹបនេះ។ ម្សិលមិញខ្ញុំបានដើរកាត់គោនៅក្នុងក្រុង ប៉ុន្តែពេលនេះខ្ញុំបានមកដឹកនាំក្រុមកីឡាករល្អបំផុតនៅលើលោក។ អ្នកដឹងទេ គ្រាន់តែគេទាក់ទងមកភ្លាម ខ្ញុំសម្រេចចិត្តថាមកដឹកនាំភ្លាមតែម្ដង”។
បុរសវ័យ៦១ឆ្នាំនេះ បានបន្ថែមទៀតថាលោកមិននឹកស្មានថាក្រុមអ្នកមានបុណ្យហៅលោកមកដឹកនាំក្រុមឡើយ ព្រោះលោកគ្មានប្រវត្តិដឹកនាំក្រុមជោគជ័យខ្លាំងនោះទេ។ ប៉ុន្តែការងារលើកនេះ លោកនឹងធ្វើឱ្យបានល្អបំផុត៕