- 2020-01-17 12:18:24
- បាល់ទាត់
តាំងឡើងធ្វើគ្រូមក Zidane ឈ្នះគ្រប់វគ្គផ្ដាច់ព្រ័ត្រមែន តែនៅអត់ទាន់ឈ្នះពានមួយ
- 2020-01-17 12:18:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តាំងឡើងធ្វើគ្រូមក Zidane ឈ្នះគ្រប់វគ្គផ្ដាច់ព្រ័ត្រមែន តែនៅអត់ទាន់ឈ្នះពានមួយ
ចន្លោះមិនឃើញ
លោក Zinedine Zidane គ្រូបង្គោលក្លឹប Real Madrid ឈ្នះគ្រប់ប្រកួតវគ្គផ្ដាច់ព្រ័ត្រទាំងអស់ តាំងពីឡើងធ្វើជាគ្រូនៃក្លឹបអេស្ប៉ាញនេះមក។ ប៉ុន្តែលោកមិនទាន់ឈ្នះពានអស់ទេ ដោយនៅខ្វះពាន Copa del Rey មួយ។
តាមពិតទៅលោកពិតជាមានសំណាងមិនល្អសោះ នៅក្នុងក្របខ័ណ្ឌពាននេះ ដោយនៅឆ្នាំដំបូង (២០១៦) របស់លោក ក្លឹប Real Madrid ត្រូវបានជម្រុះឲ្យធ្លាក់ដោយស្វ័យប្រវត្តិ ដោយសារតែដាក់កីឡាករកំពុងជាប់បម្រាមឲ្យចូលលេងការប្រកួត។
លុះនៅឆ្នាំ ២០១៧ លោកបានចាញ់ត្រឹមវគ្គ ៨ក្រុមចុងក្រោយ ដោយនៅពេលនោះចាញ់ក្លឹប Celta de Vigo។ ចំណែកឯឆ្នាំ២០១៨ វិញ លោកបានចាញ់ត្រឹមវគ្គដដែល តែចាញ់ CD Leganes នៅក្នុងដីរបស់ខ្លួនតែម្ដង។
លោក Zidane នៅពេលធ្វើការជាមួយ Real Madrid ធ្លាប់ឈ្នះពានក្នុងស្រុកនេះម្ដង កាលពីធ្វើជំនួយការរបស់លោក Carlo Ancelotti កាលពីឆ្នាំ២០១៤៕