• 2020-01-03 07:39:44
  • ព័ត៌មាន

នេះ​ហើយ​ជា​អត្តពលិក​​ទាំង​ ១០​រក​ចំណូល​បាន​ច្រើន​ជាង​គេ​នៅ​មួយ​ទសវត្ស​ចុងក្រោយ

  • 2020-01-03 07:39:44
  • ចំនួនមតិ 2 | ចំនួនចែករំលែក 64

ចន្លោះមិនឃើញ

Forbes ទើប​តែ​បញ្ចេញ​បញ្ជី​ឈ្មោះ​អត្តពលិក​ទាំង​១០​​រូប រក​បាន​ចំណូល​ច្រើន​ជាង​គេ​នៅ​រយៈពេល​មួយ​ទសវត្ស​ចុងក្រោយ​​នេះ។ អ្នក​ប្រដាល់​កំពូល​ឌឺ​របស់​អាមេរិក Floyd Mayweather កាន់កាប់​កំពូល​តារាង​នៃ​បញ្ជី​ឈ្មោះ​ខាង​លើ។ ស្របពេល​ដែល​​ប្រុស​ស្អាត Cristiano Ronaldo ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​២ ឯ​ដៃ​គូ​រួម​អាជីព​បាល់​ទាត់់ Lionel Messi នៅ​លេខ​៣។

ខាង​ក្រោម​ជា​អត្តពលិក​១០​​រូបរក​ចំណូល​បាន​ច្រើន​ជា​គេ​នៅ​មួយ​ទសវត្ស​ចុងក្រោយ

១០. Lewis Hamilton

អាជីព៖ កីឡាករ​ប្រណាំង​រថយន្ត Formula One

ចំណូល៖ ៥៥១​លាន​ដុល្លារ

៩. Manny Pacquiao

អាជីព៖ កីឡាករ​ប្រដាល់

ចំណូល៖ ៥៦០​លាន​ដុល្លារ

៨. Neymar

អាជីព៖ កីឡាករ​បាល់ទាត់

ចំណូល៖ ៥៧៥,៦​លាន​ដុល្លារ

៧. Phil Mickelson

អាជីព៖ កីឡាករ​វាយ​កូន​គោល

ចំណូល៖ ៦៨៨,៥​លាន​ដុល្លារ

៦. Tiger Woods

អាជីព៖កីឡាករ​វាយ​កូន​គោល

ចំណូល៖ ៨៨៩​លាន​ដុល្លារ

៥. Roger Federer

អាជីព៖ កីឡាករ​តិន្នីស​

ចំណូល៖ ៩១៨​លាន​ដុល្លារ

៤. Lionel Messi

អាជីព៖ កីឡាករ​បាល់ទាត់

ចំណូល៖ ៩៧២​លាន​ដុល្លារ

៣. Lebron James

អាជីព៖ កីឡាករ​បាល់​បោះ

ចំណូល៖ ៩៧៤,៤​លាន​ដុល្លារ

២. Cristiano Ronaldo

អាជីព៖ កីឡាករ​បាល់ទាត់

ចំណូល៖ ១,០៣​ប៊ី​លាន​ដុល្លារ

១. Floyd Mayweather

អាជីព៖ កីឡាករ​ប្រដាល់​

ចំណូល៖ ១,២៥​​ប៊ី​លាន​ដុល្លារ

ប្រភព៖ foxsports ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់