• 2020-01-02 03:19:03
  • បាល់ទាត់

Ferdinand ថា រយៈ​ពេល​១៨​ខែ​ហើយ​ទើប​ឃើញ Ozil ញញឹម​យប់​មិញ

  • 2020-01-02 03:19:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Rio Ferdinand បាន​សរសើរ​ចំពោះ​ទម្រង់​លេង​របស់ Mesut Ozil ដែល​បាន​ជួយ Arsenal យក​ឈ្នះ ២-០ ទល់​នឹង Manchester United​ កាល​ពី​យប់មិញ។

កីឡាករ​សញ្ជាតិ​អាល្លឺម៉ង់​​បាន​រួម​ចំណែក​ច្រើន​នាំ​ក្រុម​លេង​នៅ​កីឡដ្ឋាន Emirates ហើយ​អតីត​កីឡាករ​របស់ Man Utd លោក​ Ferdinand ជឿជាក់ Ozil នឹង​​សប្បាយ​រីករាយ​ឡើង​វិញ ក្រោម​ការ​ដឹក​នាំ​របស់​អ្នក​ចាត់​ការ​ថ្មី Mikel Arteta។

អំឡុង​ពេល​កាំភ្លើង​​ធំ​ក្រោម​ការ​ដឹក​នាម​របស់​លោក Unai Emery ខ្សែ​បម្រើ Ozil មិន​មាន​កន្លែង​លេង​ឡើយ។ សម្រាប់​ជ័យជម្នះ​​លើ United គឺ​ជា​ការ​ឈ្នះ​លើក​ដំបូង​របស់​លោក Mikel Arteta ក្នុង​ការ​មក​គ្រប់គ្រង Arsenal។

ក្រោយ​បញ្ចប់​ការ​ប្រកួត​លោក Ferdinand បច្ចុប្បន្ន​ជា​អ្នក​វិភាគ​បាល់ទាត់​មួយ​រូប​បាន​និយាយ​ថា មើល​ទៅ Ozil ​ដូច​ជា​សប្បាយ​ចិត្ត​ជាង​មុន។ លោក​គិត​ថា នេះ​គឺ​ជា​លើក​ដំបូង​ហើយ​ដែល​លោក​បាន​​ឃើញ Ozil ញញឹម​នៅ​១៨​ខែ​ចុងក្រោយ​នេះ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់