• 2019-12-30 10:53:21
  • បាល់ទាត់

Haaland មិនមែន​ជា​កីឡាករ​ ដែល​ Salzburg លក់​បាន​ថ្លៃ​ជាង​គេ​ទេ

  • 2019-12-30 10:53:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ន័រវែស​ Erling Braut Haaland ត្រូវ​បាន​ផ្ទេរ​ទៅ​កាន់​ក្លឹប​អាល្លឺម៉ង់ Borussia Dortmund នៅ​ក្នុង​ពេល​ថ្មីៗ​នេះ​ ក្នុង​តម្លៃ​ជាង ២២លាន​ដុល្លារ​ប៉ុណ្ណោះ ខណៈ​តម្លៃ​ខ្លួន​របស់​កីឡាករ​រូប​នេះ​មាន​រហូត​ដល់​ទៅ​ជាង ៥០លាន​ដុល្លារ។

យ៉ាងណាមិញ Haaland មិនមែន​ជា​កីឡាករ​ថ្លៃ​ជាង​គេ ដែល​ RB Salzburg លក់​ចេញ​នោះ​ទេ។ នៅ​មាន​កីឡាករ​ ២រូប ដែល​ក្លឹប​អូទ្រីស​មួយ​នេះ លក់​ចេញ​បាន​ថ្លៃ​ជាង​ Haaland។ កីឡាករ​ទាំង​ពីរ​រូប​នោះ​គឺ៖

១. Naby Keita៖ ខ្សែ​បម្រើ​ហ្គីណេ​រូប​នេះ ធ្លាប់​លេង​ឲ្យ Salzburg បាន​ជាង ២ឆ្នាំ​ដែរ មុន​នឹង​ចាកចេញ​ទៅ​កាន់​ក្លឹប​អាល្លឺម៉ង់ RB Leipzig នៅ​ឆ្នាំ​២០១៦ ក្នុង​តម្លៃ​ខ្លួន​ជាង ៣៣លាន​ដុល្លារ។ កីឡាករ​រូប​នេះ​បច្ចុប្បន្ន​នេះ​លេង​ឲ្យ Liverpool។

២. Sadio Mane៖ ខ្សែ​ប្រយុទ្ធ​សេណេហ្គាល់​រូប​នេះ ក៏​ធ្លាប់​លេង​ឲ្យ Salzburg បាន​ជាង​ ២ឆ្នាំ មុន​នឹង​មក​លេង​នៅ​ Premier League ដោយ​ដំបូង​ចូល​ជាមួយ Southampton កាល​ពី​ឆ្នាំ២០១៤ ដោយ​ផ្ទេរ​ពី Salzburg ក្នុង​តម្លៃ​ជាង ២៥លាន​ដុល្លារ៕

ប្រភព៖ transfermarkt ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់