• 2019-12-28 00:12:50
  • បាល់ទាត់

Man City ចាញ់​ Wolves ធ្វើ​ឲ្យ​ចាញ់​ប្រៀប​ Liverpool កាន់​តែ​ឆ្ងាយ

  • 2019-12-28 00:12:50
  • ចំនួនមតិ 7 | ចំនួនចែករំលែក 24

ចន្លោះមិនឃើញ

Wolverhampton បាន​ផ្ដល់​មេរៀន​ឈឺចាប់​ដល់​ Manchester City ក្រោយ​យក​ឈ្នះ​កាល​ពី​យប់​មិញ​ក្នុង​លទ្ធផល​ ៣​ទល់​នឹង​២។

ការ​ប្រកួត​នៅ​កីឡដ្ឋាន Molineux ក្រុម​ភ្ញៀវ​សល់​គ្នា​១០​នាក់​តាំង​ពី​នាទី​១២​ ក្រោយ​ពេល​ Ederson បាន​កាត​ក្រហម​ត្រូវ​បណ្ដេញ​ចេញ​ពី​ការ​ប្រកួត ប៉ុន្តែ​ខ្សែ​ប្រយុទ្ធ​ឆ្នើម​ Sterling នៅ​តែ​អាច​​រក​បាន​ពីរ​គ្រាប់​ឲ្យ​ City នាំ​មុខ​ម្ចាស់​ផ្ទះ​មុន​នៅ​នាទី​២៥ និង​៥០។

យ៉ាង​ណា​ក្រុម​លោក​ Nuno Espírito Santo ដែល​ចំណេញ​គ្នា​១​នាក់​លើ​ទីលាន​បាន​ធ្វើ​ការ​វាយ​សម្រុក​យ៉ាង​ខ្លាំង​រហូត​រក​គ្រាប់​បាន​បន្ត​បន្ទាប់​៣​គ្រាប់​វិញ​ដោយ​កីឡាករ Traoré នៅ​នាទី​៥៥, Jiménez នៅ​នាទី​៨២ និង Doherty នៅ​នាទី​៨៩។​

លទ្ធផល​នេះ​បាន​ធ្វើ​ឲ្យ​ City ចាញ់​ប្រៀប​ក្រុម​កំពូល​តារាង​រហូត​១៤​ពិន្ទុ​ ទាំង​ Liverpool សល់​​១​ប្រកួត​ក្នុង​ដៃ​ថែម​ទៀត ហើយ​ពួកគេ​តាម​ពី​ក្រោយ​ Leicester ដែល​ឈរ​លេខ​៣​ចំនួន​១​ពិន្ទុ៕

អត្ថបទ៖ រ័ត្ន

មតិយោបល់