- 2019-12-27 13:31:12
- បាល់ទាត់
ដៃគូប្រយុទ្ធត្រីភាគី MSN បានជុំគ្នា ក្នុងពិធីមង្គលការរបស់ Suarez
- 2019-12-27 13:31:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដៃគូប្រយុទ្ធត្រីភាគី MSN បានជុំគ្នា ក្នុងពិធីមង្គលការរបស់ Suarez
ចន្លោះមិនឃើញ
អតីតដៃគូខ្សែប្រយុទ្ធត្រីភាគីប្រចាំក្លឹប Barcelona ខ្សែប្រយុទ្ធ Lionel Messi ខ្សែប្រយុទ្ធ Luis Suarez និង Neymar បានជួបជុំគ្នាក្នុងពេលថ្មីៗនេះ នាប្រទេសអ៊ុយរុយហ្គាយ។
Neymar បានបង្ហោះរូប អតីតដៃគូខ្សែប្រយុទ្ធរបស់ខ្លួននៅក្នុង Story នៃបណ្ដាញ Instagram ដែលបង្ហាញពីភាពរីករាយក្នុងការជួបជុំគ្នាឡើងវិញ។
នាឱកាសពិធីមង្គលការឡើងវិញ ដើម្បីរំលឹកខួបចំណងស្នេហ៍ ១០ឆ្នាំរបស់ខ្សែប្រយុទ្ធ Suarez និងភរិយា Sofia Balbia មានតារាៗបាល់ទាត់ជាច្រើនបានចូលរួម ដោយរួមមានទាំងក្រុមជម្រើសប្រេស៊ីល អាហ្សង់ទីន អ៊ុយរុយហ្គាយ ព្រមទាំងកីឡាករមកពីក្លឹប Barcelona ផងដែរ។
ដៃគូប្រយុទ្ធត្រីភាគី MSN ធ្លាប់រកគ្រាប់បាល់បានសរុប ១៣១គ្រាប់ ក្នុងគ្រប់កម្មវិធីរបស់ Barcelona ដោយជួយឲ្យក្លឹបនេះឈ្នះពានលីគកំពូល រហូតដល់ FIFA Club World Cup៕