• 2019-12-25 12:54:48
  • បាល់ទាត់

Mahrez ទម្លាយ​ចំៗ​ថា កីឡាករ​សំខាន់​ ២រូប​របស់ Man City នឹង​ចាកចេញ​ឆ្នាំ​ក្រោយ

  • 2019-12-25 12:54:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ស្លាប​អាល់ហ្សេរី​ Riyad Mahrez បាន​និយាយ​ក្នុង​ល្បែង​កម្សាន្ត​​មួយ​របស់​ Sky Sports កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ខ្សែ​បម្រើ​អេស្ប៉ាញ David Silva និង​ខ្សែ​បម្រើ​ប្រេស៊ីល Fernandinho នឹង​ចាកចេញ​ពី​ក្លឹប​នៅ​រដូវ​ក្ដៅ​ឆ្នាំ​ក្រោយ។

នៅ​ក្នុង​អំឡុង​ពេល​ល្បែង​កម្សាន្ត​នោះ Mahrez បាន​លេង​ជាមួយ​ខ្សែ​ការពារ​ស្លាប​បារាំង Bejamin Mendy ដោយ​ឆ្លើយ​សំណួរ​ពី​នេះ​ពី​នោះ​ជា​ច្រើន។ មាន​សំណួរ​មួយ​ ពិធី​ករ​ល្បែង​នេះ​បាន​សួរ​ថា៖ " តើ​កីឡាករ​ណា​ ដែល​បាន​ប្រកាស​ថា​នឹង​ចាកចេញ​នៅ​រដូវ​ក្ដៅ​ឆ្នាំ​ក្រោយ ? '' ។

Mahrez ក៏​ចុច​ប៊ូតុង​យ៉ាង​លឿន ហើយ​ឆ្លើយថា៖ " David [Silva] និង Fernandinho '' ។ ក្នុង​ពេល​នោះ​ដែរ Mendy ក៏​ធ្វើ​មុខ​ប្រតិកម្ម​ ដែល​បង្ហាញ​ឲ្យ​ឃើញ​ថា Mahrez ច្រឡំ​មាត់​ទម្លាយ​ការ​ចាកចេញ​របស់ Fernandinho។

ចំណែក​ឯ​រឿង​ Silva វិញ កីឡាករ​អេស្ប៉ាញ​រូប​នេះ​បាន​ប្រកាស​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ខ្លួន​នឹង​ចាកចេញ​ពី​ក្លឹប Manchester City ប៉ុន្តែ​មិន​មាន​ការ​ប្រកាស​ណា​ពី​ខ្សែ​បម្រើ​ប្រេស៊ីល Fernandinho ទេ៕

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់